ខណៈការសម្ដែងធ្លាក់ចុះ តារាសម្ដែង ជើងចាស់ អ៊ុំ សក្កណា ជួបទុក្ខធំ

0

ថ្វីដ្បិតតែបានប្រឡូកការសម្ដែងយូរឆ្នាំ និង មានឈ្មោះបោះសំលេង តែតារាសម្ដែងតួអង្គម្ដាយ អ្នកស្រី អ៊ុំ សក្ខណា នៅតែមិនមានលទ្ធភាពធូរធារនោះទេ ដោយសារតែការសម្ដែងមិនសូវសំបូរខ្លាំង ហើយតម្លៃខ្លួនក៏បានទាប។ ដូច្នេះហើយទើបគ្រាន់តែម្ដាយបង្កើតរបស់អ្នកស្រី ឈឺធ្ងន់ ហើយមិនអាចទទួលការសម្ដែងបាន គឺធ្វើអោយតារាវ័យជ្រេរូបនេះ មានបញ្ហាជីវភាព ខណៈដែលអ្នកស្រីក៏មិនដែលត្អូញត្អែរ អោយមហាជនបានដឹង ឬ រំខានអ្នកសិល្បៈដូចគ្នា។

ប្រភពពីអ្នកសិល្បៈនិយាយថា អ្នកស្រី អ៊ុំ សក្ខណា កំពុងជួបទុក្ខធ្ងន់ ដោយសារតែម្ដាយបង្កើតរបស់អ្នកស្រី ដែលមានវ័យ៩៥ឆ្នាំ កំពុងតែឈឺដុតដាប ស្របពេលដែលអ្នកស្រីមិនមានលទ្ធភាពរកថវិកាបាននៅក្នុងពេលនេះ។ ប្រភពបន្តបញ្ជាក់ថា អ្នកស្រីមានជីវភាពលំបាកយួរឆ្នុកហើយ ដោយក្នុងថ្ងៃខ្លះពឹងអាស្រ័យអ្នកសិល្បៈដូចគ្នាដើម្បីរស់នោះផង ប៉ុន្តែអ្នកស្រីមិនហ៊ានលើកដៃសុំជំនួយ។ អ្នកស្រីកាន់តែពិបាក នៅពេលការសម្ដែងក៏ធ្លាក់ ចំណូលក៏តិច ហើយម្ដាយបង្កើតក៏ឈឺធ្ងន់ដែលត្រួវការការចំណាយច្រើន។ អ្នកស្រីបានត្រឹមតែបង្ហោះសារខ្លោចចិត្តចំពោះអ្នកម្ដាយ ដោយសារគាត់មានអាយុច្រើន ហើយលទ្ធភាពក្នុងការព្យាបាលអោយជាសះ ក៏ហាក់មានភាគរយតិចដើម្បីឱ្យបានធូរស្រាលឡើងវិញ។ ខណៈម្ដាយរបស់អ្នកស្រីកំពុងតែធ្លាក់ខ្លួនឈឺ តារាជើងចាស់រូបនេះ ពុំបានចេញសម្ដែងដើម្បីរកចំណូលមកព្យាបាលម្ដាយនោះឡើយ ជាហេតុដែលធ្វើឱ្យអ្នកស្រីពិបាកចិត្ត និងកង្វល់យ៉ាងខ្លាំងរហូតបង្ហោះសារយ៉ាងគួរឱ្យអាណិត។ យោងតាមការបង្ហោះរបស់អ្នកស្រីលើទំព័រហ្វេកប៊ុកថ្មីមានខ្លឹមសារដែលធ្វើឱ្យអ្នកអានជាច្រើនមានការរំជួលចិត្តថា « អាណិតម្ដាយខ្លោចចិត្ត ម្ដាយខ្ញុំពេលនេះអាយុ ៩៥ឆ្នាំ ហើយមានជំងឺទៀតមិនដឹងជួយម្ដាយយ៉ាងមិចទេ? »។ ជាងនេះទៅទៀតម្ដាយអ្នកស្រីនៅក្នុងពេលនេះ គឺមិនអាចសូម្បីតែហូបអ្វីបាន ហើយមកទល់ពេលនេះ អ្នកស្រីនិងក្រុមគ្រួសារបានត្រឹមតែអញ្ជើញចាស់ៗនៅក្នុងភូមិមកធ្វើពិធីសូត្រអោយធម៌រាល់យប់ជូនដល់ម្ដាយរបស់អ្នកស្រីប៉ុណ្ណោះ។

មហាជនជាច្រើនបានបង្ហាញក្ដីអាណិត និងផ្ញើរសារជូនពរឱ្យម្ដាយរបស់អ្នកស្រីបានជាសះស្បើយពីជម្ងឺរឆាប់ៗ និងបានទាំងផ្ដល់កម្លាំងចិយ្តដល់អ្នកស្រី អ៊ុំ សក្ខណា ឱ្យរឹងមាំហើយតស៊ូរមើលថែរម្ដាយឱ្យអស់ពីលទ្ធភាពផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here