វី ឌីណែត មិនទាន់ចង់រើសគូក្នុងពេល កំពុងហក់ឡើង

0

តារាចម្រៀង សំឡេង ធ្ងន់ វី ឌីណែត ពេលនេះ អាជីព ចម្រៀង របស់ នាង កំពុងតែត្រដែតឡើង នាងចាប់ផ្តើម មានបទ ចម្រៀងផ្ទុះៗ ក្រោយពេល ច្បាមឱកាស ក្លាយជាតារាហង្សមាស។ កាលពីប៉ុន្មាន ខែមុន បងស្រីរបស់ នាង បានចូលរោងការ ធ្វើអោយ ក្រុមគ្រួសាររីករាយ។ ប៉ុន្តែ វី ឌីណែត វិញ មិនទាន់អើពើនៅឡើយ ព្រោះ ពេលនេះ នាងកំពុងល្បី។

វិ ឌីណែត បានចំណាយ ពេលច្រើនគួរ សម ហែលនៅលើ វិថី សិល្បៈ តាំងពីវ័យ កុមារ។ បើទោះជា នាង មានលោកឪពុក ជាអតីតតារា ចម្រៀង ល្បី ជួយដុះខាត់ តែនាងខ្លួនឯងផ្ទាល់ ក៏ខិតខំ បង្វឹក ខ្លាំងមិនធម្មតា។ បើនិយាយពី បទចម្រៀងវិញ ឌីណែតចេះចាំបទចម្រៀង សម័យដើមយ៉ាងស្ទាត់ និងច្រើនបទ។ បើទោះជា នាងអាចច្រៀង បទសម័យ បានទាំងភាសាអង់គ្លេសក៏ដោយ។

កំពុង តែស្រស់ស្អាត មានមន្តស្នេហ៍ ពេលនេះ វី ឌីណែត ក៏រក្សា បានការបិទបាំងព័ត៌មាន ស្នេហា ដោយ មិនទាន់លេចឭដំណឹងណាថា នាងមានគូគាប់ជាមួយបុរសណាឡើយ។ នេះ អាចថា មកពីប្រជាប្រិយភាពរបស់ នាងកំពុងហក់ឡើង ទើបមិនចង់ ចងចំណងជាមួយអ្នកណា។ ជាពិសេស នាងយកការផ្ទង់អារម្មណ៍ អោយល្អនៅលើសិល្បៈ ដើម្បីកុំអោយ ប៉ះពាល់ម៉ោងការងារ។ បុរសៗដែលតាម នេបនិតនាង អាចរង់ចាំ ទាល់តែតារាស្រីរូបនេះ ប្រឡូកសិល្បៈ អោយបានស្នាដៃល្អជាងនេះសិន។

LEAVE A REPLY

Please enter your comment!
Please enter your name here