តារាចម្រៀងខ្មែរនៅអាមេរិក២រូប កំពុងវាយលុកទីផ្សាYouTube

0
តារាចម្រៀងប្រុសស្រី២រូបគឺ លោក ឃឹម ប៊ុនណាត និងអ្នកនាង អៀង ណារី ដែលត្រូវបានគេស្គាល់ថាជាគូរស្វាមីភរិយានឹងគ្នា រស់នៅលើទឹកដីអាមេរិក កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍តាមរយៈវីដេអូចម្រៀងរួមគ្នាជាច្រើនដែលបង្ហោះលើ YouTube ។

ស្នាដៃបទចម្រៀងច្រៀងរួមគ្នាជាច្រើនបទ ពិសេសបទចម្រៀង Original Song មួយចំនួនដែលផលិតឡើងដោយស្នាដៃរបស់លោក ឃឹម ប៊ុនណាត ផ្ទាល់ព្រមទាំងមានការជួយធ្វើបទភ្លេងពីសំណាក់តន្ត្រីករ២រូបទៀតផងនោះ ត្រូវបានបង្ហោះនៅលើ Chanel YouTube ផ្ទាល់របស់លោកដែលមានឈ្មោះថា Bunnat Kim ។ បទចម្រៀងនីមួយៗហាក់មានសន្ទុះនៃការគាំទ្រយ៉ាងគួរឱ្យកត់សម្គាល់ ពិសេសគឺបទនិពន្ធថ្មីដែលមានចំណងជើងថា « ចរិតកូនពៅនិង កូនបង » និងបទ « បានប្រពន្ធនោមយប់ »កំពុងតែទាក់ទាញចំណាប់អារម្មណ៍ប្រិយមិត្តអ្នកស្ដាប់ជាច្រើនផងដែរ ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺភរិយារបស់លោកគឺអ្នកនាង អៀង ណារី ក៏ទទួលបានប្រជាប្រិយភាពមិនណយនោះដែរ។ នៅពេលដែលអ្នកនាងជ្រើសរើសបទចម្រៀងរបស់តារាចម្រៀងដ៏ល្បី មាស សុខសោភា យកមកច្រៀង គឺទទួលបានការសរសើរមិនដាច់ពីមាត់ និងអូសទាញយកភាពល្បីល្បាញទាំងគូរត្រសងក្នុងសហរដ្ឋអាមេរិក ដល់ អូស្ត្រាលី និងកាណាដា ថែមទៀតផង។

គួរបញ្ជាក់ផងដែរថាប្ដីប្រពន្ធតារាចម្រៀងមួយគូរនេះធ្លាប់ធ្វើជាអ្នកចម្រៀងក្នុរង្គសាលមួយនៅរាជធានីភ្នំពេញ បន្ទាប់មកអំឡុងឆ្នាំ២០០០ ក៏ផ្លាស់លំនៅទៅរស់នៅលើទឹកដីអាមេរិកក្នុងទីក្រុងឡុងប៊ិក និងបន្តអាជីពជាអ្នកចម្រៀងមកទល់សព្វថ្ងៃ។ មិនតែប៉ុណ្ណោះអ្នកទាំងពីរតែងតែមានឱកាសទៅច្រៀងនៅតាមខនសឺតតូចធំ ដែលរៀបចំដោយបងប្អូនខ្មែររស់នៅទីនោះផ្ទាល់ និងតាមបណ្ដាប្រទេសផ្សេងៗទៀតដែលមានពលរដ្ឋខ្មែររស់នៅផងដែរ ។


 

LEAVE A REPLY

Please enter your comment!
Please enter your name here