កែវ នីសា វ័យក្បែរសែរហើយ តែកុំមើលសម្រស់

0

តារាសម្តែង ស្រស់ប្រិមប្រិយ អាយុច្រើន តែនៅក្មេង កែវ នីសា បានកំពុង បន្តវាយលុក ជាមួយទីផ្សារ សិល្បៈ ។ អ្នកនាង គ្រងតួ នាទី នៃកម្មវិធី ប្រគំតន្ត្រីមួយ អស់ជាច្រើនខែ។ ប៉ុន្តែបើងាក ទៅមើលទីផ្សារថតភាពយន្ត វិញហាក់មិនសូវមែន ឬអាចថានាងមិនទទួល។

ប្រជាប្រិយភាពរបស់ កែវ នីសា បានបង្កអោយ មានអ្នកតាមដានឃើញថា រៀងស្ងប់នៅពេលដែលនាង បានបាត់មុខច្រើនឆ្នាំ ហើយវិលមកវិញ មិនដូចមុន។ បើទោះជា នាងនៅតែស្អាត និងនៅតែមានវត្តមានសិល្បៈ តែគ្រប់ភាពយន្តនិង ស្នាដៃរឿង និងចម្រៀង ឃើញថាអត់ឃើញ។ អាចថាតម្លៃចរចារ ថតសម្តែង មិនត្រូវចិត្តនាងឬ មកពីនីសា នឿយណាយ ពីជីវិត តារាភាពយន្ត ក្រោយជោគជាំពី តួនាទីនេះ។ កែវ នីសា បណ្តែតខ្លួន ជាមួយ តួនាទី ពិធីការិនី ដោយសារការ កាប់កាប់បែបនេះ ធ្វើអោយនាង មានអារម្មណ៍រីករាយ ហើយ មិនសូវហត់។ ម្ល៉ោះហើយ ទើប បង្កអោយ នីសា មិនចង់ស្រវាសិល្បៈអោយ ខ្លាំងដូចពីមុន ។

ខុស ប្លែកពី តារាស្រី ចាស់ទុំមួយ ចំនួន មិនសូវ ទុកឱកាសចូលអោយ តែមានការ ហៅថតពី បណ្តាផលិតកម្ម នានា រមែង ចុះថតដើម្បីបង្កើន ស្នាដៃនិងប្រជាប្រិយភាព។ បើមក មើលលើកែវ នីសា វិញ នាងនៅតែតោះតើយ អាចថានាងមាន មុខរបរខាងក្រៅ សមរម្យទើប មិនចង់ត្រូវក្តៅភ្លៀង ខ្យល់ ពីអាជីពថតសម្តែង ដែលឆ្អែតឆ្អន់ហើយនោះ។ មកទល់ពេលនេះ នាងត្រូវបានគេដឹងថាមានវ័យសាមក្រាស់ហើយ តែសម្រស់របស់នាងនៅតែទាក់ភ្នែក គ្រប់ពេលតែងខ្លួន លើឆាកតន្ត្រី។

LEAVE A REPLY

Please enter your comment!
Please enter your name here