ផន ស្រីខួច ក្រើនរំព្ញក កុំអោយមើលស្រាលមេរោគកូវីត១៩

0

ក្រោយសភាពការណ៍ជម្ងឺរ កូវីដ១៩ ហាក់ស្ងប់ស្ងាត់ ហើយប្រជាជនខ្មែរមួយចំនួនកំពុងតែមានការធ្វែសប្រហែសពុំសូវយកចិត្តទុកដាក់ក្នុងការថែរក្សាអនាម័យដូចមុន តារាចម្រៀងហង្សមាស កញ្ញា ផន ស្រីខួច បានបង្ហោះសារខ្លីដាស់ស្មារតីឱ្យបងប្អូនពលរដ្ឋខ្មែរងាកមកចាប់អារម្មណ៍ក្នុងការថែរទាំសុខភាពឡើងវិញ។

ក្នុងនោះផងដែរតាមរយះសារខ្លីដ៏មានអត្ថន័យរបស់កញ្ញាបានបង្ហោះថា « បងប្អូនហ្ហា…..ថែរក្សាសុខភាព និងអនាម័យឲ្យបានខ្ជាប់ខ្ជួនណាកុំទាន់ភ្លេចខ្លួន corona អត់ទាន់ទៅវិញទេ ជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អណា បារម្ភ»។ នេះជាសារបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅមួយរបស់កញ្ញា ផន ស្រីខួច បង្ហាញអារម្មណ៍ព្រួយបារម្ភទៅកាន់អ្នកគាំទ្រ និងពលរដ្ឋទាំងមូលនៅក្នុងប្រទេសកម្ពុជា កុំភ្លេចនូវវីរុស ឬជម្ងឺរកូវីដដ៏កាចសាហាវនេះ ព្រមទាំងជាសារអំពាវនាវឱ្យងាកមកខ្វល់ខ្វាយ និងគិតគូរពីសុវត្ថិភាព សុខភាពឱ្យកាន់តែខ្ពស់ឡើងវិញ ដើម្បីជៀសឆ្ងាយពីវីរុស កូវីដ១៩។

គួរបញ្ជាក់ផងដែរថា តារាច្រៀងសំនៀងស្រទន់ ផន ស្រីខួច សព្វថ្ងៃពុំត្រឹមតែមានសម្ថភាពខាងផ្នែកចម្រៀងដ៏មានប្រជាប្រិយភាពនោះទេ នាងក៏មានសម្ថភាពខ្ពស់ខាងផ្នែកសម្ដែងផងដែរ។ ថ្មីៗនេះនាងក៏បានបង្ហើបប្រាប់នៅក្នុង គណនី Instagram របស់នាង ពីជំហរបន្ថែមថ្មីក្នុងអាជីបសម្ដែងមួយទៀតដើម្បីពង្រឹងកេរ្តិ៍ឈ្មោះរបស់នាងបន្តទៅមុខទៀត។

អ្នកគាំទ្រជាច្រើនហាក់កំពុងជ្រួលច្របល់អន្ទះសាររង់ចាំមើលថាតើ កញ្ញានឹងធ្វើបានល្អកម្រិតណានៅក្នុងអាជីពសម្ដែងថ្មីនេះ ។ ស្របពេលដែលនាងអះអាងថាមានជំហររឹងមាំនិងត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើនៅក្នុងអាជីពជាអ្នកសម្ដែង និងពង្រឹងអាជីបសិល្បៈរបស់នាងឱ្យកាន់តែមានស្នាដៃកាន់តែច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here