បាន មុនីលក្ខ័ ល្បីនៅថោន បានបទល្អៗក្រោយផ្ទុះ

0
នៅពេល ដែល តារាចម្រៀង បាន មុនីលក្ខ័ រំកិលខ្លួន ចូលជាសមាជិកថ្មី របស់ ផលិតកម្មថោន ឃើញថា សន្ទុះចម្រៀង ដែលនាង បានចេញបទ ស្រាប់តែផ្ទុះការទាក់ទាញ។ បន្ទាប់ពី ឃើញថានាង មានភាពចាប់ អារម្មណ៏ថោន ក៏ប៉ូវបណ្តាបទ ចម្រៀង ដែលល្អ ត្រូវសំឡេង នាងដើម្បី បន្តចាក់ដោត ប្រិយមិត្តទៀត។

បាន មុនីលក្ខ័ ដែលល្បីឈ្មោះ បានបង្ហាញបទល្អៗ ដូចជាបទ «នឹកនា» បទ «ឈ្លើង» និង បណ្តាបទចម្រៀងផ្សេងទៀត។ ដូរទីតាំង ច្រៀង បាន មុនីលក្ខ័ ក៏ក្លាយ ជាតួឯក ក្នុងរឿងភាគ របស់ ទូរទស្សន៏ថោន ដៃគូសម្តែង ជាមួយម៉ៅ ហាជី។ ឱកាសទៅកន្លែងថ្មី របស់ បាន មុនីលក្ខ័ ឃើញថា ពិតជាមិនខក បំណងឡើយ ។ នាងស្រាប់តែអាច បំបែក បទចម្រៀង បទចម្រៀងថ្មីៗ អោយគេ បានចូលចិត្ត។ ហើយក៏ ទទួលដំណឹងថា បទល្អៗមួយចំនួន ទៀតក៏ បានត្រៀមទុកអោយ ថតបន្តការទាក់ទាញ។

បាន មុនីលក្ខ័ អតីតបេក្ខជន ប្រឡងចម្រៀង ដ៏ឆ្នើមម្នាក់ ធ្វើអោយទស្សនិកជន ចូលចិត្ត។ សំឡេង របស់នាង បត់បែន គ្រប់ស្ទីល ហើយកន្លង មកបានឆក់ ចិត្តអ្នកស្តាប់ បន្ទាប់ពីច្រៀង បទខូវើឡើង វិញរបស់រៀមច្បង ផ្សាយលើយូធូប។ ចាប់តាំងពីពេលនោះ មុនីលក្ខ័ កាន់តែបោះជំហ៊ានសិល្បៈ ស្រឺតៗ តែម្តង។

LEAVE A REPLY

Please enter your comment!
Please enter your name here