មិនអត់ប្រយោជន៍ទេ អំឡុងពេលកូវីដ សម្រាប់ យុគ ចិន្តា

0

ក្នុងបរិយាកាសទប់ ស្កាត់កូវីដរយៈពេលក្បែរ ២ខែមក អ្នកនាង បានអះអាងថា ខ្លួនមិនអត់ប្រយោជន៍ទេ ដោយបានទាំងបានសម្រេចនូវផែនការមួយចំនួន ដែលអ្នកនាងគិតនឹងអាចធ្វើនោះផង។ ផែនការទាំងនោះ បាននឹងក្លាយជាបទពិសោធន៏ដ៏ល្អ ក្នុងនាមជាម្ដាយ និង ចែករំលែកដល់ ស្ត្រីជាម្តាយ សម្រាប់គន្លឹះអប់រំកូនចៅតែម្ដង។

នៅលើបណ្តាញ សង្គមហ្វេសបុក របស់ពិធីការិនី ផ្ការីកគ្រប់រដូល យុគ ចិន្តា បានបង្ហាញអោយ គេឃើញថា អ្នកនាងពិតជាមាន សេចក្តីសុខ សុភមង្គល ជាអនេក នៅពេលស្ថិតនៅជិតកូនស្រី។ អ្នកនាងបានបង្ហាញនូវ រូបភាពជាច្រើន ជាមួយកូនស្រីអម ក្នុងការផ្ទេរនូវ បទពិសោធន៏ខ្លួន ជូនកូនបានយល់ដឹង។ អ្នកនាង ប្រើរូបមន្ត បង្រៀនកូន អោយចេះការងារ ជាច្រើន លក្ខណៈស្ត្រីខ្មែរ ។ ការងារទាំងនោះ ដូចជាបង្រៀន អោយចេះធ្វើម្ហូប ថ្មីចាស់ ការរៀបចំផ្ទះសម្បែង អោយមានរបៀប ការនិយាយស្តីសុភាពទន់ភ្លន់ ការបណ្តុះគំនិតអោយស្រឡាញ់ ដើមឈើ ធម្មជាតិ ចេះដាំកូនឈើ បង្កើតបរិស្ថានធម្មជាតិ។ ជាមួយទឹកមុខញញឹម ញញែម យុគ ចិន្តា ហាក់រីករាយរាយ ណាស់នៅពេល យុគ ដាពេជ្រហៅ ថៅកែអម ចេះគោរពដំបូន្មាន ហើយ ចេះទាំងធ្វើមុខម្ហូប ឡាយលក់ នៅលើអនឡាញ រៀនរកចំណូលដោយសមត្ថភាពពិត។

យុគ ចិន្តាតែងតែ និយាយប្រាប់ទស្សនិកជនថា ទាន់យើងសម្រាកទប់ស្កាត់ កូវីដ យើងគួរចែកបទពិសោធន៏ល្អៗ ដល់កូនៗយើង។ ជាយុវវ័យរលកក្រោយ យើងគួរចែករំលែកភាពល្អៗដល់គាត់។ ទាំងនេះ ជាការរួមចំណែក ជួយគ្នា ចេញពីឪពុកម្តាយ ឬអាណាព្យាបាលមុនគេ។ សង្ឃឹមថាជាកិច្ចការមួយជួយដល់បងប្អូនយើង ទាំងអស់គ្នាដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here