Ah Bot ដំឡើងឈុត២សម័យកាល អោយតារា២ដួងបង្អួតសម្រស់

0

បន្ទាប់ពីបញ្ចេញថ្មីដៃដំឡើងឈុតបែបបុរាណបានស្អាត និង ទាក់ទាញ ដោយបានអញ្ជើញតារាល្បីៗអោយថតគ្រងផងនោះ ពេលនេះអ្នកដំឡើងឈុតបុរាណ លោក Ah Bot បានបញ្ចេញស្នាដៃដំឡើងឈុតបុរាណ២ឈុតទៀតហើយ ដោយឈុតប្រុសគ្រងដោយ លោក អេឡិច ចន្ត្រា មានឈ្មោះថា ឈុតមហាបុរស ដែលស្ថិតក្នុងសម័យលង្វែក និង ឈុតស្រី គ្រងដោយ កញ្ញា ដួង ម៉ានិច មានឈ្មោះថា ឈុតរាជិនីចតុមុខ ដែលស្ថិតក្នុងសម័យចតុមុខ។ ឈុតទាំងពីរនេះ ស្ថិតនៅក្នុងសម័យពីរផ្សេងគ្នាប៉ុណ្ណោះ ប៉ុន្តែនៅពេលយកមកគ្រងរួមគ្នា ហើយតម្រូវអោយតារាទងពីរដើរតួជាគូស្នេហ៍ គឺមើលទៅស័ក្តសម និង ប្លែកភ្នែក។ ជាមួយនឹងការដំឡើងឈុតនេះ លោកបុត្រ បានសរសេរបង្ហោះថា”៚នេះគឺជាឈុតច្នៃមួយបែបនៅក្នុងរចនាបថចុងបាយន្ត័ដើមចតុមុខ (ឈុតស្រី)រាជនីចតុមុខ
៚គ្រងដោយបងស្រី ដួង ម៉ានិច ៚ឈុតមហាបុរស នៅសម័យលង្វែក (ឈុតប្រុស) គ្រងដោយបងប្រុស អេឡិច ចាន់ត្រា ៚តម្លើងដោយខ្ញុំបាទផ្ទាល់ Ah Bot Bot
ចន្លោះខ្វះខាតសូមបងប្អូនអភ័យទោស ដោយក្ដីគោរពរាប់អាននឹងថ្នៃថ្នូរ ពីខ្ញុំបាទផង”។

LEAVE A REPLY

Please enter your comment!
Please enter your name here