បុរសមានឋានៈធំម្នាក់ ត្រូវតារាស៊ិចស៊ី យ៉ាយ៉ា ត្រៀមបកស្បែកមុខ

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី យ៉ាយ៉ា ដែលជាតារាសម្តែងនិយមចំហរដើមទ្រូង ប្រកាសបកស្បែកមុខ ដោយសារតែបុរសនោះ នៅតែមិនព្រមទូទាត់នូវអ្វីដែលមិនបានធ្វើដូចខសន្យា។ នាងបានទាំងប្រកាសថា ខ្លួនមានភស្តុតាងក្នុងដៃ ដែលមិនខ្លាចក្នុងការតតាំងនោះផង។
យ៉ាយ៉ា បានលើកឡើងម្តងទៀតថា ប្រសិនបើ បុរសមានមុខបណ្យស័កនៅ ក្នុងសង្គមនោះ មិនព្រមបង្ហាញពាក្យពិតធ្វើតាមការសន្យានោះទេ នាងប្រហែលជាបង្ហាញសាឆាតឆ្លងឆ្លើយគ្នាអោយគេដឹង។ យ៉ាយ៉ាថា រវាងនាង និងបុរសអ្នកមានជិះសុទ្ឋតែ៥៧០ គឺស្រឡាញ់គ្នាបានប៉ុន្មានខែ។ ដោយសារតែគាត់ ជាអ្នកចេះដឹង ធ្លាប់ប្រើសំដី អោយនាង ជឿជាក់ហើយគាត់ច្បាស់ជាដឹងហើយថា ធ្លាប់បោះពាក្យ ឬនិយាយអ្វីខ្លះដល់នាង មកលើនាង។ ដូចនេះគួរតែ គោរពតាមរបៀប អ្នកចេះដឹង មិនបង្វែងដានទៀត។ នាងសុំតែអោយដឹងសខ្មៅ ប៉ុណ្ណោះថាគាត់ គិតគូរបៀបមិច កុំអូសបន្លាយ ហើយប្រសិនបើ មានការនិយាយគ្នាដោយ សម្រួល ភាសាសីលធម៌ បែបណាមួយ ដាក់នាងឬ ចង់អោយមានលក្ខខណ្ឌល្អមួយដែល នាងយល់ថា ទទួលយកបានគឺច្បាស់ជា អាចធ្វើបាន។ នាងគ្មានបំណងទៅតតាំង អ្វីជាមួយគាត់នោះទេ ប៉ុន្តែកន្លងមកគាត់ទេ ច្បាស់ជាដឹងថា រវាងយើងទាំង២ រូបនាងបានបង្ហាញអ្វីខ្លះដាក់គាត់ មានតែគោរព ។ ប្រសិនបើគាត់បានជ្រាប អាចរកដំណោះស្រាយ ជាក់លាក់មួយ សមស្រប អោយនាងគិតថា ល្អ ព្រោះធ្វើមិចបើយើង មិនអាចតដំណើរទៅជាមួយគ្នាទៀតបាន។ ព្រោះតែការអោយតម្លៃនេះហើយ នាងខំវិចខ្ចប់ទុក លាក់លៀមគេឯង មិនចង់អោយគេស្គាល់ទេ ដោយសារសង្គមហ្វេសបុក ងាយណាស់រឿងរិះគន់ ហើយស្តាយបុណ្យស័កគាត់ បើសិនជាបង្ហាញទៅជាចំហរ ។ នាងក៏យល់ដែរទំរាំគេឡើងឋានៈ គឺតស៊ូការងារណាស់ ។ មូលហេតុនេះហើយទើបនាងទប់រហូត ដោយរំពឹងថាគាត់អ្នកចេះដឹង មិនទុកនាងចោល ដោយមិនដោះស្រាយ បែបនេះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here