ម៉ែរួយ ជក់ចិត្តនឹងសកម្មភាពសង្គម ក្រោយជោគជ័យ

0

មួយរយៈចុងក្រោយ តារាអនឡាញ ម៉ែរួយ កាន់តែជក់ចិត្តនឹងការងារសង្គម ដោយធ្វើអោយមហាជនច្រើនឡើងស្ងើចសរសើរ ពីការចែករំលែកក្ដីស្រលាញ់របស់អ្នកស្រី។ អ្វីដែលបន្សល់ទុកគឺ ចិត្តជ្រះថ្លា អារម្មណ៏ស្ងប់ និងការផ្តល់មកវិញនូវអនុស្សាវរីយ៍រាប់មិនអស់ពីសកម្មភាពទាំងនេះ។
នៅគឺដោយសារតែ អ្នកគ្រូរួយ ដ៏ក្មេងវ័យ និង ឆ្លាតក្នុងមុខជំនួញរូបនេះ ធ្លាប់ជួបរឿងលំបាក ច្រើនមកកន្លងទៅ បានប្រែប្រួលកម្រិតជីវភាពរស់នៅ ជាលំដាប់។ អ្នកគ្រូបាន បង្ហាញបទពិសោធន៏ ដល់អ្នកបាក់ទឹកចិត្តទាំងឡាយ អោយចេះព្យាយាមជាមួយឧបសគ្គរើបម្រះដោយ ស្មារតីមោះមុត។ ក្រោយពេលជីវិតប្រសើរ មែ រួយ និងសហការីទាំងអស់ តែងតែចាត់ចែងជាមួយគ្នា ធ្វើបុណ្យចែកទាន ទាំងក្នុងសង្គម និងផ្នែកព្រះពុទ្ឋសាសនា អោយប្រសើរលូតលាស់។
គ្រប់សកម្មភាពដែល រំលែកជួយគ្នា រាប់ភ្លេចធ្វើ អោយគេឯង ស្គាល់បុគ្គលរូបនេះ ដែលដើរក្នុងផ្លូវល្អ។ ព្រោះបុគ្គលល្អ ចិត្តបុណ្យចិត្តធម៌ ទៅដល់ទីណាកន្លែងណា គេតែងតែរំលឹកឈ្មោះរំលឹកស្នាដៃ។ ដូចនេះមែ រួយនិងក្រុមការងារ ពិតជាមានការជូនពរពី អ្នកទទួលអំណោយ មិនតិចទីកន្លែងនោះទេ ។

LEAVE A REPLY

Please enter your comment!
Please enter your name here