ម៉ែរួយ ត្រៀមសម្ពោធខ្លោងទ្វារ ក្រោយស្ងាត់កូវីដ១៩

0

យោងតាមការបង្ហោះនៅលើ ផេកផ្លូវការរបស់ម៉ែរួយ បានសរសេររៀបរាប់អោយដឹងអំពីការកសាងក្លោងទ្វាវត្តមួយ មានឈ្មោះថា (ពុទ្ឋិសីមារាម) ស្ថិតនៅ ភូមិ ជោគជ័យ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដោយសំណេរ បង្ហាញថា « ក្លោងទ្វាវត្តដែលកសាងដោយក្រុមហ៊ុន Rouy Infinity Co.,LTD. អស់ទឹកប្រាក់ចំនួន 27500$ បូកនឹងលុយជិត2000$បន្ថែមមួយចំនួនទៀតទិញដីជូនវត្ត បានកសាងរួចរាល់ជាស្ថាពរហើយ រងចាំវិរុសកូរ៉ូណាចប់ នឹងធ្វើការសម្ពោធរួមគ្នា។ ម៉ែរួយសូមអនុមោទនាបុណ្យជូនដល់គ្រប់ៗគ្នា!សាធុ សាធុ ទទួលកុសល់ផល់បុណ្យស្មើរៗគ្នា Love you all MaerouyQueenofUnivers RouyInfinity #KrurouyMaerouy»។
តាមអ្វីដែលទទួលបាន នេះជាលើកទី១០ ហើយផ្នែកការងារ ជួយដល់វិស័យពុទ្ឋសាសនា អោយរីកចម្រើន របស់ ម៉ែរួយ និងក្រុមការងារ។ អំពើបុណ្យទាំងនេះហើយ ធ្វើអោយម្នាក់ៗ មានចិត្តជ្រះថ្លា ធ្វើអ្វីចេះតែបានជោគជ័យ។ ជាពិសេសបងប្អូន អ្នកភូមិនា ខេត្តបន្ទាយមានជ័យ នៅអារាមខាងលើ មានអារម្មណ៏និងអំណររីករាយ ជាមិនខានក្រោយបានសមិទ្ឋិផលថ្មី ក្នុងភូមិដ្ឋាន។
គួររំលឹកដែរថាអ្នកគ្រូររួយជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង Rouy Infinity Co.,ltd ដែលមានរហ័សនាមថា ម៉ែរួយ MaeRouy បានផ្លាស់ប្តូរជិវិតយ៉ាងឆាប់រហ័សរយះពេលត្រឹមតែមួយឆ្នាំ​ អាចកសាងជិវិតថ្មីបានដោយមិនគួរអោយជឿ​។ មកទល់ពេលនេះមែរួយមានក្រុមហ៊ុនមួយដ៏ល្បីល្បាញ​ មានលុយ​ ឡាន​ វីឡា​ដ៏ស្គឹមស្កៃ​ មានកេរ្តិ៍​ឈ្មោះដ៏ល្បីល្បាញ​ មានអ្នកគាំទ្រនិង​ហ្វេនស្រលាញ់ម៉ែរួយរាប់សែននាក់។ ម៉ែរួយមានឈ្មោះល្បីយ៉ាងខ្លាំងទៅលេីការបង្រៀនច្បាប់ស្រូបទាញ​ ពង្រឹង​ផ្លូវ​ចិត្ត​មនុស្ស​ លុបបំបាត់ភាពបាក់ទឹកចិត្ត​ ជួយអោយមនុស្សរឹងមាំ​ ក្លាហានជំនះរាល់​ឧបសគ្គ​ ដែលកេីតឡេីងចំពោះមុខ អោយឈានទៅរកគោលដ៏ធំបំផុតរបស់ខ្លួន​ ។ ម៉ែរួយជាមនុស្សដំបូងគេដែលជាអ្នកហ៊ានចែករំលែកច្បាប់ស្រូបទាញដំបូងគេនៅក្នុងប្រទេសកម្ពុជា​ អាចនិយាយអ្នកគ្រូមានភាពក្លាហាននិងតាំងចិត្តខ្ពស់​ ទោះបីគេជេរថាឡប់ថាឆ្កួតក៏អ្នកគ្រូនៅបន្តបង្រៀនចំលែកច្បាប់ស្រូបទាញ​ ខណ្ណះដែលអ្នកយល់ច្បាប់ស្រូបទាញផ្សេងៗមិ​នហ៊ានចេញចែករំលែក។


LEAVE A REPLY

Please enter your comment!
Please enter your name here