ថៅកែស្រី សៀវម៉ី ព្រលះភរិយា ជុំ កុសល ក្នុងជម្លោះអនឡាញ

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកលេងហ្វេសប៊ុកល្បីឈ្មោះ អ្នកនាង សៀវមុី ម្ចាស់ផេក Siv Mey Online Shop បាន Live Facebook បានព្រលះ ភរិយា លោក ជុំ កុសល ដែលជាអ្នកលក់អនឡាញដូចគ្នា ដែលប្រើហ្វេសប៊ុកឈ្មោះ MaDa HP ដែលត្រូវគេស្គាល់ថាគឺជាកូនស្រីអតីតស្នងការរាជធានីភ្នំពេញ លោក ហេង ពៅ ដែលកំពុងជាប់ពន្ធនាគារ កាលពីយប់ថ្ងៃទី២៧ មីនា ឆ្នាំ២០២០ បន្ទាប់ពីភរិយា លោក ជុំ កុសល បានស្សែជម្លោះរបស់ភាគី២ ហើយបញ្ចេញយោបល់ ដោយពាក្យថ្លៃថ្នូ ថោកទាប ដែលធ្វើអោយអ្នកនាង សៀវម៉ី ប្រតិកម្ម។

- Advertisement -

ដើមហេតុដែលនាំអោយឈ្មោះគ្នានោះ គឺបន្ទាប់ពីកូនចៅរបស់អ្នកនាង សៀវម៉ី បានច្រលំបង្ហោះខុសផលិតផលរបស់អ្នកលក់អនឡាញម្នាក់ផ្សេងទៀត ដោយសារតែផលិតផលមានរូបរាង និង ពណ៍ស្រដៀងគ្នា ហើយក៏ត្រូវបានម្ចាស់ផលិតផលដើម ចាប់ជាកំហុសហើយបង្កើតជារឿង ដោយវាយប្រហារគ្នាបង្កើតជាជម្លោះ។ ម្ចាស់ក្រុមហ៊ុន Siv Mey Online Shop បានអះអាងថា ការពិតរឿងរ៉ាវមួយនោះ វាគួរតែចប់តាំងពីលុបរូបចោលម្ល៉េះ ប៉ុន្តែមកពីម្ចាស់ផលិតផលនោះមិនចង់ចប់ ទើបបង្ហោះជេរប្រទិចដៀមដាមៗ រហូតធ្វើអោយអ្នកនាងទទួលយកមិនបានហើយត្រូវតែតបត។ អ្នកនាង និយាយថា ក្រោយពេលគេខលមកប្រាប់ថាផុសខុស កូនចៅអ្នកនាងបានលុបចោលភ្លាម ហើយក៏បានទាក់ទងទៅសុំទោសម្ដងជាពីរដងដែរ តែទាក់ទងម្ចាស់ផលិតផលនោះមិនចូល។ អ្វីដែលអ្នកនាង កាន់តែហួសចិត្ត គឺភរិយាលោក ជុំ កុសល ដែលជាអ្នកនៅក្រៅសង្វៀនជម្លោះនោះ បែរជា Share ការបង្ហោះរបស់ម្ចាស់ផេកដែលវាយប្រហារអ្នកនាង អមដោយពាក្យថា “ថ្លៃថ្នូ ឬ ថោកទាប មើលតែសំណេរមនុស្សទៅដឹងហើយ ខុសហើយអាងលុយ ហេហេហេហហហហ អីយ៉ា គិតថាសម័យនេះ លុយជួយអន្តរាគមន៍បានគ្រប់រឿងឬ សាហាវម៉ងនេះ!”។

ការបញ្ចេញយោបល់នេះ បានធ្វើអោយ អ្នកនាង សៀវម៉ី ផ្ទុះកំហឹង និង Live យកមកបង្ហាញជាសាធារណៈ ខណៈដែលអ្នកអនឡាញរូបនេះ ក៏ប្រកាសថា តើបានដឹងពីដើមចមនៃជម្លោះហើយនៅ មុននឹងបញ្ចេញយោបល់។ អ្នកនាង កាន់តែប្រតិកម្ម ដែលភរិយាអ្នកអត្ថាធិប្បាយព័ត៍មានផ្នែកនយោបាយល្បីឈ្មោះរូបនេះ បានបង្ហោះសំណេរក្នុងន័យជាន់ពន្លិចម្ខាងៗ ដែលអ្នកនាងប្រាប់ថា មិនខ្លាចក្នុងការតបត។ អ្នកនាងទទួលស្គាល់ថា ខ្លួនបានជេរតបនៅក្នុងជម្លោះជាមួយម្ចាស់ផលិតផល ដែលមិនព្រមបញ្ចប់រឿង តែបើគ្មានការជេរប្រមាថលើរូបអ្នកនាងមុនទេ ក៏ជម្លោះមិនរីករាលដាលនោះដែរ។ អ្នកនាងបន្តថា បើអ្នកនាង MaDa HP ភរិយាលោក ជុំ កុសល ជាមនុស្សចេះដឹង គួរតែបញ្ចេញយោបល់ ក្នុងនាមជាអ្នកកណ្ដាល មិនមែនមកវាយប្រហារដូចការបញ្ចេញយោបល់នេះទេ។ អ្នកនាង ថាកូនចៅផុសខុស មិនគួរក្លាយទៅជារឿងនោះទេ ដោយសារជាក់ស្ដែង ក៏មិនបានយកមក Live លក់ ឬ យកមកឃោសនា ថាជារបស់ខ្លួន សូម្បីមួយម៉ាត់។ ម្យ៉ាងគ្រាន់តែដឹងថាបានផុសខុសដោយអចេតនា ក៏លុបចោលភ្លាម តែម្ចាស់ផលិតផលបែរជាព្រីនស្គ្រីន មុនពេលមិនទាន់លុប ហើយយកមកបង្ហោះបង្កជារឿង ខ្វះការយោគយល់។ អ្នកនាងថាអ្នកតែតែស្ករស្ករ ក៏គួរតែស្វែងយល់ពីភាគីម្ខាងៗដែរ មិនមែនអាងថាខ្លួនមានហ្វេសប៊ុក ហើយចេះតែស្សែរិះគន់ បែបជាន់ពន្លិច ដោយសារតែហេតុផលមានមុខរប្រជែងគ្នាអ៊ីចឹងទេ។ យ៉ាងណាមិញ គេឃើញ ភរិយា លោក ជុំ កុសល បង្ហោះប្រតិកម្មតបត ដោយបានទាំងអះអាងអ្នកនាងគឺជាផ្នែកមួយនៃផលិតផល ដែលមានសិទ្ធិបង្ហោះការពារផលប្រយោជន៍ក្រុម។ គេមិនទាន់ដឹងថា សង្គ្រាមមុខជំនួញ របស់ភាគីទាំងបីនេះ តើនឹងបញ្ចប់ ឬ បន្តរីកធំយ៉ាងណាទេ៕


LEAVE A REPLY

Please enter your comment!
Please enter your name here