ភាពយន្តរឿង”ព្រលឹងល្បុកក្កតោ” ដាក់បញ្ចាំងជូនភ្ញៀវកិត្តិយសទស្សនា មុនប្រកាសបញ្ចាំង

0

តាមគម្រោងភាពយន្តរឿង”វិញ្ញាណល្បុក្កតោ” ដែលជាស្នាដៃលើកកម្ពស់ក្បាច់គុនល្បុក្កតោដ៏ល្បីរបស់ដូនតាខ្មែរ គ្រោងដាក់បញ្ចាំងលក់សំបុត្រនៅចុងខែមេសា ប៉ុន្តែគម្រោងអាចនឹងមានការប្រែប្រួលប្រសិនបើបញ្ហាផលប៉ះពាល់នៃជំងឺកូវីត១៩ បង្កការភ័យខ្លាច។ នេះបើយោងតាមការលើកឡើងរបស់លោកគ្រូតាក្រមាមាស ដែលជាអ្នកដំឡើងសាច់រឿង និងឈុតឆាកវាយតប់។ យ៉ាងណាមិញ កាលពីថ្ងៃទី១៦ មីនា ឆ្នាំ២០២០ ភាពយន្តនៅដំណើរការធ្វើសន្និសីទបង្ហាញតួអង្គ និង ដាក់បញ្ចាំងជូនភ្ញៀវកិត្តិយស និង អ្នកសារព័ត៌មានបានទស្សនាមុនផងដែរ។

លោកគ្រូតាក្រមាមាស សាន គឹមស៊ាន បានថ្លែងបញ្ជាក់ថា នៅជាភាពយន្តដែលមានកូនសិស្ស និង អ្នកជំនាញផ្នែកក្បាច់គុនល្បុក្កតោរហូតដល់រាប់រយនាក់ចូលសម្ដែង ដោយប្លង់ភាគច្រើនក៏ស្ដែងបង្ហាញពីក្បាច់គុនដ៏រស់រវើក។ លោកចាត់ទុកថាភាពយន្តនេះនឹងក្លាយជាកម្រងឯកសារមួយសម្រាប់ចែកចាយដល់ក្មេងជំនាន់ក្រោយ និងក៏ជាស្នាដៃដែលកាន់តែធ្វើអោយមានការទទួលស្គាល់ចំពោះក្បាច់គុននេះរបស់ខ្មែរផងដែរ។ លោកថាភាពយន្តនេះ នឹងអាចលើកពេលបញ្ចាំងនៅចុងខែមេសា ប្រសិនបើផលប៉ះពាល់របស់ជំងឺកូវីត នៅតែបង្កការភ័យខ្លាច។ តែបើគ្មានការប្រែប្រួលទេ គឺការដាក់បញ្ចាំងនៅថ្ងៃទី៣០ មេសា ក្រោយចូលឆ្នាំ។

លោក តឹក ង៉ុយ ហៅស្ដេចនំដូណាត់ ដែលជាអ្នកបោះទុនផលិត បានអះអាងថាលោកពិតជាមោទនភាពនឹងភាពយន្តនេះយ៉ាងខ្លាំង ទើបលោករៀបចំអោយមានការដាក់បញ្ចូលជាលក្ខណៈបង្ហាញជូនដល់ភ្ញៀវកិត្តិយសមួយចំនួនជាមុន មិនការដាក់បញ្ចាំងលក់សំបុត្រនឹងមកដល់នៅជាងមួយខែទៀត។ លោកគម្រោងយកភាពយន្តនេះ ទៅបង្អួតលើឆាកអន្តរជាតិ តែក៏ទាមទារអោយមានការគាំទ្រនៅក្នុងស្រុកជាមុនសិន ដើម្បីបានដឹងពីភាពខ្លាំងក្លារបស់ក្បាច់គុនខ្មែរ។

នៅក្នុងពិធីនោះ ក៏មានការសួរឆ្លើយលើតួអង្គសំខាន់ៗមួយចំនួនផងដែរ ជាពិសេសតារាសម្ដែង ដែលភាគច្រើនគឺជកូនសិស្សផ្នែកល្បុក្កតោតែម្ដង។

LEAVE A REPLY

Please enter your comment!
Please enter your name here