មកស្គាល់ម្ចាស់ជ័យលាភី Cambodian Net Idol រដូវកាលទី២

0

ឆ្លងកាត់ការប្រកួតប្រជែងទាំង៩វគ្គកន្លងមក កម្មវិធី Cambodian Net Idol រដូវកាលទី២ ដែលរៀបចំឡើងដោយ Yes018 បានរកឃើញម្ចាស់ជ័យលាភីហើយ គឺ កញ្ញា ប៉ុល សុជាតា ( Eat with Bee ) មកពីរាជធានីភ្នំពេញ។ វគ្គផ្ដាច់ព្រ័តចុងក្រោយនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងភោជនីយដ្ឋាន Hard Rock Cafe ភ្នំពេញ កាលពីរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២០។

យើងសង្កេតឃើញថាការបង្ហាញសមត្ថភាពចុងក្រោយរបស់ពួកគេតាមរយៈការធ្វើវីដេអូ Vlog ប្រចាំថ្ងៃ ដែលពួកគេធ្វើការបង្កើតមិនដល់១សប្ដាហ៍សម្រាប់ធ្វើការបង្ហាញក្នុងវគ្គបញ្ចប់នេះ ។ ហើយវីដេអូដែលទទួលបានការចាប់អារម្មណ៍ និងសន្ទុះនៃការគាំទ្រខ្លាំងជាងគេ គឺ Eat With Bee ដែលបានផលិតវីដេអូនិយាយអំពី Food Blogger រហូតឈានដល់ជាប់ជាជ័យលាភីលេខ១ ប្រចាំរដូវកាលទី២នេះ។ អ្វីដែលគួរឱ្យកត់សម្គាល់អ្នកចូលរួមគាំទ្រក៏បានលេងហ្គេមសប្បាយៗនៅលើឆាកដោយផ្អែកលើប្រធានបទ Yes018 លឿនកប់និងទទួលបានរង្វាន់ជាច្រើនផងដែរ។

បេក្ខភាពដែលទទួលបានជ័យជម្នះទាំង៣ ទទួលបានប្រាក់រង្វាន់សរុបចំនួន ៣៥០០០$ ដោយជ័យលាភីលេខ១ទទួលបាន ២ម៉ឺនដុល្លា លេខ២ទទួលបាន ១ម៉ឺនដុល្លា និងលេខ៣ទទួលបាន ៥ពាន់ដុល្លា។ មិនតែប៉ុណ្ណោះត្រូវបានចុះកុងត្រាបម្រើការជាមួយក្រុមហ៊ុន Machha talent agency ចំនួន១ឆ្នាំពេញ ព្រមទាំងទទួលបានកាដូទូរស័ព្ទចល័តពីក្រុមហ៊ុន Xiaomi និងគម្រោងទូរស័ព្ទចល័តគ្មានដែនកំណត់ ១ឆ្នាំ ពី Yes018 ថែមទៀតផង។

នៅក្នុងព្រឹត្តិការណ៍ដ៏ធំចុងក្រោយនេះយើងឃើញមានវត្តមានអ្នកគាំទ្រជាច្រើនបានចូលរួម ព្រមទាំងដៃគូរសហការណ៍ក្នុងកម្មវិធី ពិសេសគឺក្រុមហ៊ុន Cake Experiential ដែលជាអ្នកបង្កើតកម្មវិធីនេះឡើង រួមទាំងគណកម្មការទាំង៣រូបគឺកញ្ញា សុភ័ក្រ កុសមៈ លោក សម្បត្តិ និង កញ្ញា Nikki ។ បន្ទាប់ធ្វើការជ្រើសរើស និងសង្គ្រោះពីគណៈកម្មការជាច្រើនវគ្គរហូតចម្រាញ់យកនូវបេក្ខជនឆ្នើមៗមកធ្វើជា Top3 ជ័យលាភីលេខមួយបានទៅលើកូនក្រុមរបស់គណៈកម្មការ សុភ័ក្រ កុសមៈ គឺកញ្ញា ប៉ុល សុជាតា ហៅ ( Eat With Bee ) ដែលជានិស្សិតផ្នែកឱសថសាស្ត្រ នៅសកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ។ ជ័យលាភីលេខ២ បានទៅ លោក D.R និង ម្ចាស់ជ័យលាភីលេខ៣ បានទៅលើ ម៉ានិត ។ លោកJeck Tan មកពី Yes018 បានមានប្រសាសន៍ថា « មកទល់ពេលនេះកម្មវិធី Cambodian Net Idol មានអ្នកចូលទស្សនាជាង ១.៨លាននាក់ហើយនៅលើប្រព័ន្ធ Internet លទ្ធផលនៃការគាំទ្រកម្មវិធីនេះគឺជាសញ្ញានៃការលើកកម្ពស់ប្រព័ន្ធ 5G ដែលជាប្រព័ន្ធដ៏មានអត្ថប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាផ្ទាល់តែម្ដង ហើយលោកសង្ឃឹមថានឹងមានកម្មវិធីនេះនៅរដូវកាលបន្តបន្ទាប់ទៀតដើម្បីសម្រេចក្ដីសុបិន្តដល់យុវវ័យមានសមត្ថភាពជំនាន់ថ្មីដែលចូលចិត្តប្រើប្រាស់ប្រព័ន្ធ Internet ។ »

LEAVE A REPLY

Please enter your comment!
Please enter your name here