រើពីផ្ទះជួលតម្លៃ១៦០ដុល្លារ កាតុ និង ស្វាមី ឡើងវីឡាតម្លៃ៣០ម៉ឺនដុល្លារតែម្ដង

0

កាលពីថ្ងៃទី១២ មីនា ឆ្នាំ២០២០ តារាកំប្លែង និងជាតារាចម្រៀងប្រចាំផលិតកម្មថោន អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ និង ស្វាមី បានរៀបចំពិធីឡើងគេហដ្ឋានថ្មីយ៉ាងអធឹកអធម នៅក្នុងបុរីជីបម៉ុងសែនសុខ ដែលមានតម្លៃរហូតដល់ប្រមាណ៤០ម៉ឺនដុល្លារ។ អ្នកនាងបញ្ជាក់ថា មុនមានផ្ទះនេះ អ្នកនាង និងស្វាមី អត់មានផ្ទះផ្ទាល់ខ្លួនទេ គឺមានតែផ្ទះជួល ដោយលើកកញ្ជើរដើរពីមួយកន្លែងទៅមួយកន្លែង ដោយក្នុងពេលកន្លង ក៏ហ៊ានជួលផ្ទះមិនលើសពី១ខែ១៦០ ទៅ១៨០ ដុល្លារឡើយ។

អ្នកនាង កាតុ និយាយថា ផ្ទះដែលអ្នកនាងធ្វើពិធីឡើងនេះ បានទិញកាលពីជំនាន់បុកគ្រឹះប្រមាណជា៤ឆ្នាំមុន ដោយតម្លៃរួចរាល់គឺជិត៣០ម៉ឺនដុល្លារ ដោយអ្នកនាងក៏រកលុយបង់ដំណាក់កាលៗ បានដាច់អស់ហើយ គឺមិនមែនបង់រំលោះទៀតទេ។ យ៉ាងណាមិញទម្រាំបានផ្ទះមួយកន្លែងនេះ អ្នកនាង និង ស្វាមី ក៏តស៊ូលំបាកលំបិនមិនតិចឆ្នាំផងដែរ ដោយត្រូវលក់អនឡាញផង ច្រៀងការផង ច្រៀងកាត់សក់ផង និង កំប្លែងផង ខណៈដែលស្វាមីក៏ជាអ្នកលេងភ្លេងផង ផលិតសាច់ភ្លេងលក់ផង និង ជាអ្នកដឹកនាំកម្មវិធីមួយផង។ នៅក្នុងពិធីនោះ ក៏មានរៀបចំពិធីខួបកំណើតគម្រប់វ័យ៦ឆ្នាំ ដល់កូនស្រី ដែលជាដំណក់ឈាមរបស់អ្នកនាង និង ស្វាមីផងដែរ។ យ៉ាងណាមិញ អ្នកនាងបានប្រកាសសុំទោស ចំពោះភ្ញៀវកិត្តយសដែលអញ្ជើញមកចូលរួមនៅក្នុងពិធីរបស់អ្នកនាងហើយ តែមិនមានតុចូលគ្រប់គ្រាន់ ដោយសារតែអ្នកនាងត្រៀមតិមានកម្រិត ព្រះបារម្ភខ្លាចបណ្ដាភ្ញៀវភ័យរឿងកូរ៉ូណា ហើយអវត្តផងដែរ។

អ្នកនាងកាតុ បន្តថា មិនមានផ្ទះរស់នៅ អ្នកនាង និង ស្វាមី ជួលតែផ្ទះគេរស់នៅប៉ុណ្ណោះ ដោយលើកពីមួយកន្លែងទៅមួយកន្លែង ក្នុងតម្លៃ១៦០-១៨០ ទើបអ្នកនាងសប្បាយចិត្ត នៅពេលមានទ្រនំមួយនេះរឹងមាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here