ពិតជាមិននឹកស្មាន ដែលបុគ្គលម្នាក់ធ្លាប់ជួបប្រទះនូវរឿងរ៉ាវជីវិតរុំព័ទ្ធដោយភាពស្មុគស្មាញដល់ថ្នាក់ប៉ុនប៉ងសម្លាប់ខ្លួនម្ដងជាពីរដងព្រោះអស់សង្ឃឹម បែរជាអាចរើបម្រាស់ហើយក្លាយជាមនុស្សជោគជ័យមិននឹកស្មាន។ មិនត្រឹមតែរួចរាល់បំណុលស្កេកស្កះដែលធ្លាប់ជំពាក់ជំពិនប៉ុណ្ណោះទេ គឺថែមទាំងក្លាយខ្លួនជាមានដោយសារតែគំនិតឆ្លាតវៃនោះផង។
អ្នកមើលឃើញពីភាពល្បីល្បាញ និងជោគជ័យ របស់ អ្នកគ្រូHD ពិតជាមិននឹកស្មាន នៅពេលបានដឹងពីអតីតកាល។ អ្នកគ្រូបានរៀបរាប់ពីជីវិតថា ខ្លួនស្ទើរតែអស់ជីវិតច្រើនដងទៅហើយ ដោយសារតែអស់សង្ឃឹមនឹងរឿងជំពាក់បំណុល ដែលក្នុងពេលគិតអីមិនចេញ។ ជាភ័ព្ទសំណាង អ្នកគ្រូមានឱកាសបានចូលធ្វើការនៅកន្លែងធ្វើការ ដែលមានប្រាក់មិនដល់២០០ដុល្លារ ហើយបានស្វែងយល់ជំនាញនៅក្នុងទីតាំងនោះ រហូតក្លាយជាមនុស្សថ្មី។
អ្នកគ្រូHD គឺជាអតីតកម្មការនីរោងចក្រ ផ្នែកកាត់ដេរ ដែលមានជីវភាពលំបាក ក្រខ្សត់ ខ្វះមុខខ្វះក្រោយ បន្ទាប់ពីជំពាក់បំណុលគេប្រមាណ 100000$។ អ្នកនាងស្ទេីរសំលាប់ខ្លួនចោលកូនចោលប្តីម្ដងជាពីរដង តែជម្រេីសចុងក្រោយក្រោយពេលអ្នកនាងសល់លុយ 156$ អ្នកនាងក៏សម្រេចចិត្តប្រថុយចូលជាតំណាងចែកចាយអោយក្រុមហ៊ុនរួយអុិនហ្វីនិធី ហើយក៏ជោគជ័យក្នុងមុខជំនួញអនឡាញតែម្ដង។ អ្នកនាងថា ជីវិតដែលលែងស្គាល់ប្រាក់រយប្រាក់ពាន់ដុល្លារ តែអាចជួយអោយអ្នកគ្រូមានឱកាស បន្ទាប់ពីចូលជាតំណាងចែកចាយហេីយ ខំប្រឹងរៀនច្បាប់ស្រូបទាញ 21ថ្ងៃផ្លាស់ប្តូរជិវិតរបស់ម្ចាស់ក្រុមហ៊ុននេះ ដោយការតាំងចិត្ត។ ដោយបានទទួលការណែនាំជាច្រេីនពីម្ចាស់ក្រុមហ៊ុនផង អ្នកនាងក៏កាន់តែជោគជ័យក្នុងអាជីវកម្មអនឡាញដោយប្រើពេលតែ 6ខែប៉ុណ្ណោះ អាចរកចំណូលមកដោះបំណុលជំពាក់គេ ទាំងជាង100000$ បានសម្រេច។ មកដល់សព្វថ្ងៃនេះដោយសារតែនាងប្រេីប្រាស់ច្បាប់ស្រូបទាញ ផ្លូវចិត្តអោយរឹងមាំ ទើបអ្នកនាងបានក្លាយជាតំណាងចែកចាយធំប្រចាំក្រុមហ៊ុន រួយអុិនហ្វីនិធី និងក្លាយជាអ្នកតំណាងលក់ដាច់ខ្លាំងជាងគេគឺឈរលំដាប់លេខ១ប្រចាំក្រុមហ៊ុន ដោយសារតែអាចរកកូនក្រុមបានច្រើន និងជាតំណាងចែកចាយធំមួយ។ អ្នកនាងបង្ហើបថា ក្រៅពីរួចបំណុល មកដល់ពេលនេះនាងសល់ផ្ទះ 2ល្វែងតម្លៃប្រហែលម៉ឺនដុល្លារ ឡាន Ford មួយគ្រឿងតម្លៃប្រហែល 70000$ និងទ្រព្យរបស់ជាច្រើនទៀត។ បេីបូកទ្រព្យសម្បត្តិដែលរកបានក្រោយប្រលូកការងារអនឡាញ គឺមានសរុបប្រហែល លានដុល្លា។
អ្នកគ្រូ HD បានផ្ដែផ្ដាំថា ចូរកុំនៅតែឯងសម្ងំធុញធប់នៅតែបន្ទប់ គួរតែបង្ហាញក្តីកង្វល់អោយអ្នកណាដែលខ្លួនទុកចិត្ត ។ ធ្វើដូចនេះដើម្បីសម្រាលចិត្ត ហើយគួរកុំគិតអីផ្តេសផ្តាស់កុំឱប សម្ពាធពេក សំខាន់ត្រូវព្យាយាមរកទីប្រឹក្សាយោបល់នោះទើប ស្ថានការណ៏តឹងតែង អាចក្លាយជាគន្លឹះល្អជួយយើង ប្រសើរបាន។ សំខាន់តស៊ូ ជឿជាក់ ព្យាយាម និងមានគុណធម៌នោះជោគជ័យ។ អ្នកនាងជាអ្នកជំរុញអ្នកបាក់ទឹកចិត្ត និង អ្នកដែលបរាជ័យម្តងហេីយម្តងទៀត អោយក្លាយជាអ្នកជោគជ័យ បានជាច្រើន ដោយអ្នកនាង គឺជាគ្រូបង្រៀនច្បាប់ស្រូបទាញ ធ្វើអោយមនុស្សជោគជ័យ រហូតគេផ្ដល់រហស្សនាមថា អ្នកគ្រូ HD (Facebook Page : H&D Beauty Online Shop)។




















