បន្ទាប់ពីផេកហ្វេសប៊ុកផ្លូវការ ពោះធំ (Pous Thom The Movie) បានបង្ហោះ Trailer ភាពយន្តនេះ គេកត់សម្គាល់មានអ្នកគាំទ្រមិនតិចទេចូល View និង Share ចេញ។ រឿង “ពោះធំ” Versionថ្មី នេះ គ្រោងចាក់បញ្ចាំងនៅថ្ងៃ ២៦ មីនា ខាងមុខនេះហើយ។

វីដេអូខ្លីដែលទើបបង្ហោះក្ដៅៗនេះ ធ្វើអោយអ្នកគាំទ្រ នៅតែមិនអស់ចិត្ត និងមានចម្ងល់សឹងតែគ្រប់គ្នាត្រង់ថាតួអង្គប្រុសស្រីទាំងពីរនឹងទៅជាយ៉ាងណា បន្ទាប់ពីតួស្រីចាកចេញពីផ្ទះ។ “ពោះធំ” គឺជាប្រភេទរឿងអប់រំដែលគ្រប់គ្នាគាំទ្រខ្លាំងតាំងពីចាក់ផ្សាយនៅទូរទស្សន៍បាយ័ន ហ្វេសប៊ុកផេក និងយូធូបផ្លូវការរបស់ សាស្រ្តាហ្វៀម (SASTRA FILM) មកម្ល៉េះ។ ដោយសាររឿងនេះមានបង្កប់អត្ថន័យអប់រំ ជាពិសេសពាក់ព័ន្ធនឹងយុវវ័យដែលឆាប់ប្រឡូកនឹងរឿងផ្លូវភេទទាំងវ័យក្មេង។ ដូច្នេះដើម្បីដោះស្រាយចម្ងល់ខាងលើកុំភ្លេចទៅតាមដានរឿង “ពោះធំ” ដែលនឹងចាក់នៅរោងកុនថ្ងៃ ២៦ មីនា នេះហើយ។
ខាងក្រោមនេះជា Trailer រឿង ដែលកំពុងទាក់ទាញ៖




