យុគ ចិន្តា និង សុន ស្រីពេជ្រ ណាត់ជួបគ្នានៅកាណាដា

0

កាលពីថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២០ តារាល្បី២រូប គឺ អ្នកនាង យុគ ចិន្តា និង តារាចម្រៀង អ្នកនាង សុន ស្រីពេជ្រ ត្រូវគេឃើញចាកចេញពីកម្ពុជាព្រមគ្នា បើទោះអ្នកទាំងពីរមិនឃើញបង្ហោះថាធ្វើដំណើររួមគ្នា។ អ្នកទាំងពីរនឹងជួបគ្នានៅប្រទេសកាណាដា ដើម្បីបំពេញបេសកកម្មរួមគ្នាមួយ រហូតដល់ជិតមួយខែនៅលើទឹកដីនោះ។

អ្នកនាង យុគ ចិន្តា បានថ្លែងបញ្ជាក់ ដំណើរចេញទៅប្រទេសកាណាដារបស់អ្នកនាងលើកនេះ គឺទៅដើម្បីសម្ដែង មុនឱកាសបុណ្យចូលឆ្នាំ ជាមួយតារាចម្រៀង អ្នកនាង សុន ស្រីពេជ្រ និងសិល្បករជាច្រើនទៀត នៅក្នុងទឹកដីនោះ។ ការចេញសម្ដែងរួមគ្នានោះអ្នកនាងថា មានរយៈពេល៣សប្ដាហ៍ ដោយអ្នកនាងត្រូវធ្វើជាពិធីការិនីផង រាំលេងផង និង អាចច្រៀងសប្បាយៗខ្លះ ចំណែកឯរឿងច្រៀងទាំងស្រុង គឺកម្មវិធីគេមានតារាចម្រៀងរៀបរយរួចហើយ ដូចជាអ្នកនាង សុន ស្រីពេជ្រ ជាដើម ដោយអ្នកនាងទៅតែអត្ថាធិប្បាយច្រើនជាង។

យ៉ាងណាមិញអ្នកនាង យល់ព្រមទទួលចេញសម្ដែងក្រៅប្រទេសលើកនេះ ក៏ដោយសារតែអ្នកនាង មានគម្រោងដើរលេងនៅក្នុងប្រទេសកាណាដាផងដែរ។ អ្នកនាងបញ្ជាក់ទៀតថា អ្នកនាង មិនទទួលសម្ដែងលើសកំណត់៣សប្ដាហ៍ទេ ដោយសារតែអ្នកនាងត្រូវត្រលប់មកថតកម្មវិធី CTN នៅចុងខែមីនាវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here