មើលហើយក្ដុកក្ដួល! MV “ស្រលាញ់បែបល្ងង់” របស់ ហង្ស សុវណ្ណារិទ្ធិ ក្រោយដាក់បង្ហោះ

0

មិនខុសពីការសន្និដ្ឋាន សាច់រឿងក្នុងបទ”ស្រលាញ់បែបល្ងង់” របស់តារាចម្រៀង លោក ហង្ស សុវណ្ណារិទ្ធិ ពិតជាកម្សត់ និងទាក់អារម្មណ៍ ដោយស្ដែងឡើងពីប្ដីប្រពន្ធមួយគូ ដែលបាត់បង់សុភមង្គលដោយសារតែបុរសត្រចៀក ស និងមិនអោយតម្លៃភរិយា ហើយចុងក្រោយក៏សល់តែវិប្បដិសារីពេញមួយជីវិត។ អ្វីដែលគេកត់សម្គាល់ទៀតនោះ គឺ MV បទនេះ គ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងមានអ្នកចូល View ដល់ជាង៥៣ខេ (គិតត្រឹមយប់ថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២០)។

អ្នកគាំទ្រមិនតិចទេ ចាប់អារម្មណ៍ថាលោក ហង្ស សុវណ្ណារិទ្ធិ ជោគជ័យខ្លាំងក្នុងបទចម្រៀងមួយបទនេះ តាំងពីបទនេះចេញបង្ហោះ Audio ដោសារតែបទនេះមានអត្ថន័យ និង ពីរោះរណ្ដំ។ ជាមួយនឹងការគាំទ្រនេះហើយ ដែលលោក និងក្រុមការងារ ផលិតជា MV អោយមានសាច់រឿងកម្សត់ ដែលកាន់តែទាក់អារម្មណ៍អ្នកគាំទ្រ។ យ៉ាងណាក៏ដោយ អ្វីដែល លោក ហង្ស សុវណ្ណារិទ្ធិ ធ្លាប់បានរំពឹង ទទួលបានជោគជ័យហើយ ដោយសារMV បទស្រលាញ់បែបល្ងង់”របស់លោក ទស្សនាហើយ អាចធ្វើអោយអ្នកស្ដាប់ក្ដុកក្ដួល និង ហូរទឹកភ្នែកបាន ខណៈដែលMV ទាំងមូលក៏មានអ្នកចែកចាយ និង ចូលទស្សនាច្រើនពានដង តាំងពីបង្ហោះបានភ្លាមៗ។ នៅគឺជាកម្លាំងចិត្តធំមួយដែល តារាចម្រៀងរូបនេះចង់បាន ដោយលោកនឹងគម្រោងផលិតបទលើកក្រោយៗ អោយកាន់តែល្អបន្ថែមទៀត ដើម្បីទាញយកការគាំទ្រ។

ចង់ដឹងថាសាច់រឿងបទ”ស្រលាញ់បែបល្ងង់” របស់លោក ហង្ស សុវណ្ណារិទ្ធិ ទាក់ទាញ និងកម្សត់បែបណា សូមរីករាយទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here