យាយកន្តែរ៉ែ ទក់សាច់ ក្រោយរិះគន់ មកុដអប្សរាញញឹមចេញធ្មេញ គ្រងដោយ សុគន្ធ និសា

0

វង្ស សុម៉ាលីន

ស្របពេលនឹងវ័យកាន់តែជ្រេក៏ពិតមែន ប៉ុន្តែ សុគន្ធ នីសា ហាក់មិនប្រែសម្រស់ទៅណា បែជាកាន់តែមានមុខមាត់ក្មេងជាងវ័យគួរឱ្យសរសើរ។ ប៉ុន្តែទន្ទឹមនឹងការសរសើរ គ្រូល្ខោនខោល ហង្ស ភូមិរ៉ា ហៅយាយកន្តែរ៉ែ ក៏បានចេញមុខរិះគន់ផងដែរ ដោយការរិះគន់របស់គ្រូល្ខោនខោលរូបនេះ ក៏ត្រូវវាយបកពីអ្នកលេងហ្វេសប៊ុកជាច្រើនភ្លាមៗដល់ថ្នាក់លុបវីដេអូ Live រិះគន់នោះចោលទាំងយប់។

ឈុតដែលនាងបានគ្រងនេះ គឺជាឈុតដែលសម្អិតសម្អាង និង រចនាម៉ូដបែបចម្លងពីជញ្ជាំងប្រាសាទដោយ លោក សឿន សីហាបុត្រ ហៅ Ah Bot ដែលត្រូវបានសម្អាងការ « ពៅ ពៅ កំពង់ចាម »ទិញយកទៅប្រើ។ នេះជាឈុត« អប្សរាសើចចេញធ្មេញ » មាននៅជាប់នឹងជញ្ជាំងនៃប្រាសាទអង្គរវត្ត ហើយក៏ជាឈុតមួយដែលកម្រនឹងមានអ្នកចាប់អារម្មណ៍ និងលើកយកមកច្នៃចេញជាសម្លៀកបំពាក់ផងដែរ។ ទាំងមកុដ ទាំងឈុតដែល សុគន្ធ និសា គ្រងនេះមានមនុស្សជាច្រើនសរសើរថាស្អាត។ យ៉ាងណាមិញ ក្រោយពីមួយឈុតនេះត្រូវបានបង្ហោះឡើង គេឃើញអ្នកលេងហ្វេសប៊ុកឈ្មោះ ហង្ស ភូមិរ៉ា(យាយតាក់ទីងកន្តែរ៉ែ) បានរិះគន់ថា មកុដដែលបានច្នៃឡើងនេះខុសខ្នាតមានលំនាំដូចមកុដប្រទេសជិតខាង(ថៃ)  មិនបានច្នៃពីស្ពាន់ជាដើមតែក្រោយ Live រិះគន់ ក៏ត្រូវអ្នកលេងហ្វេសប៊ុកវាយបកយ៉ាងចាស់ដៃថា លោកជាគ្រូប្រចាំនៅក្រសួងវប្បធម៌កំពូលទើសកំពូលច្រណែន និងឈ្នានីសចំពោះជាតិសាសន៍ឯងជាហូរហែរ។

អ្នកលេងហ្វេសប៊ុកជាច្រើននិយាយថា ទោះមកុដច្នៃពីត្រឡោកដូង ឬ ពីវត្ថុអ្វីក៏ដោយអោយតែមានរចនាបថខ្មែរ នៅតែជាសិល្បៈខ្មែរ ហើយបើទោះជាមកុដដែលបានច្នៃឡើងមានទំហ៊ំធំតូច ក៏មិនអាចលាបពណ៌ថាជាខ្នាតបែបសៀម ឬ ខ្មែរបានដែរ ដោយសារទំហ៊ំមកុដគ្មានការកំណត់ណាមួយថាបែបខ្មែរទាល់តែមានទំហ៊ំប៉ុន្មានតឹក ហើយបើទោះជាមកុដដែលបានច្នៃឡើងមានគេថាដូចមកុដថៃដែលធ្លាប់ផលិតកន្លងមក ក៏នៅតែជារបស់ខ្មែរ ដោយសារសៀមជារដ្ឋកើតក្រោយប្រាសាទខ្មែរលើទឹកដីថៃ ហើយថៃក៏យកវប្បធម៌ខ្មែរទៅច្នៃជារបស់ខ្លួនទាំងអស់ បូករួមទាំងសិល្បៈវប្បធម៌របាំអប្សរាផង។

LEAVE A REPLY

Please enter your comment!
Please enter your name here