គីម ផាន់ណាវីត សុខចិត្តបោះបង់ការសិក្សា ដើម្បីជំនួញ និង សិល្បៈ

0

ក្នុងពិធីខួបកំណើត កាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២០ តារាសម្ដែងវ័យក្មេង ដែលបាត់មុខពីសិល្បៈមួយរយៈ លោក គីម ផាន់ណាវីត បានអះអាងថា លោកសុខចិត្តបោះបង់ចោលការសិក្សានៅមហាវិទ្យាល័យផ្នែកទីផ្សារជាង១ឆ្នាំហើយ ដើម្បីមានពេលប្រឡូកសិល្បៈអោយស៊ប់ និងត្រៀមបើកជំនួញជាមួយមិត្តភ័ក្ត្រ ដើម្បីរកប្រាក់។ នេះជាការវិលមកកាន់ការសម្ដែងជាថ្មីប្រមាណជាមួយឆ្នាំចុងក្រោយ បន្ទាប់ពីលោករមែងលិបលនឹងសិល្បៈ ព្រោះរវល់សិក្សា។

លោក គីម ផាន់ណាវីត និយាយថាកន្លងមកលោកធ្លាប់តែធ្វើខួបកំណើតតូចៗជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ទើបលោកសប្បាយចិត្តនៅពេលលោកធ្វើខួបធំ ហើយមានតារាសិល្បៈ និងភ្ញៀវកិត្តិយសចូលរួមកុះករ។ ពិធីក៏ដើម្បីជួបជាអ្នកសិល្បៈ និងដើម្បីពង្រីកកេរ្តិ៍ឈ្នះរបស់លោកក្រោយពេលឡើងកូដផងដែរ។ លោកក៏ប្រកាសនឹងធ្វើខួបអោយធំនៅឆ្នាំក្រោយ ប្រសិនបើការងារសិល្បៈរបស់លោកកាន់តែមានការឈានឡើងនោះផងដែរ។

លោក គីម ផាន់ណាវីត បន្តថា ចាប់ពីពេលនេះតទៅ លោកនឹងទទួលការងារសិល្បៈអោយពេញទំហឹងមិនឈប់បាត់មុខទៀតទេ បន្ទាប់ពីលោកសម្រេចចិត្តព្យួរចោលការសិក្សាផ្នែកទីផ្សារត្រឹមឆ្នាំទី២ ដោយលោកបញ្ជាក់ថាដើម្បីមានពេលរកលុយ និងសាងកេរ្តិ៍ឈ្មោះនៅក្នុងពិភពសម្ដែង។ ក្នុងនោះលោកក៏ត្រៀមបើកហាងផាប់ និងហាងលក់អាហារបន្ទាប់ពីបញ្ចប់ពិធីខួបកំណើតផងដែរ ដើម្បីមានចំណូលទប់នឹងការងារសិល្បៈ។ លោកទើបតែបានថតបញ្ចប់រឿង”មន្តស្នេហ៍នាងដារីយ៉ា” ដែលជារឿងភាគរបស់ផលិតកម្មក្លាស៊ីក ត្រៀមនឹងដាក់បញ្ចាំងនៅTVK ខណៈដែលក្នុងពេលនេះលោកក៏មានឱកាសថតMV និង បទចម្រៀងអោយផលិតកម្មហង្សមាសជាដើម ដែលធ្វើអោយលោកមើលឃើញពីការឈានឡើងក្នុងសិល្បៈ។ ដោយឡែកក្នុងពិធីខួបរបស់លោក គេឃើញមានវត្តមានតារាថ្មីៗជាច្រើនរូប ដោយតារាល្បីៗ ក៏មានវត្តមានចូលរួមមិនតិចនាក់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here