ខណៈភាពយន្តរឿង”គ្រូប៊ីអាយជី” នៅមិនទាន់មើលឃើញពីទំហ៊ំ

0

ជោគជ័យផងនោះ ស្រាប់តែផលិតកររឿង លោក វង្ស ពិសិដ្ឋ បែរជាមានទុក្ខប្រចាំជីវីត ដោយសារតែអស្រី ដែលជាសាច់ញាតិកម្សត់កម្ររបស់លោកទទួលមរណភាពយ៉ាងកម្សត់។ លោកត្រូវគេឃើញចាកចេញពីភារៈតាមដានភាពយន្តដែលដាក់បញ្ចងនៅតាមរោងកុន ហើយចាកចេញទៅស្រុកកំណើតចូលរួមបុណ្យសពរបស់អុំស្រី សូម្បីតែភាពយន្តនោះ ត្រូវការការបំផុស និងតាមដានរបស់លោកដែលជាអ្នកទទួលខុសត្រូវធំ ដើម្បីអោយមានកំណើនជោគជ័យ។

លោក វង្ស ពិសិដ្ឋ បានបង្ហោះគួរអោយអាណិតថា អ៊ុំស្រីកម្សត់កម្រ ដែលធ្លាប់តែមានអនុស្សាវរីយ៍រាប់មិនអស់ពេលនេះទៅចោលលោកជារៀងរហូតហើយ។ ទុក្ខសោករបស់លោក បានកើតមានចំពេលដែលលោកស្ថិតក្នុងសភាពភ័យអរៗ ក្នុងការបញ្ចេញភាពយន្តរឿង”គ្រូប៊ីអាយជី”ដែលលោកតស៊ូផលិតដល់ថ្នាក់ប្រថុយលក់ឡានបង្គ្រប់ ហើយការដាក់បញ្ចាំងនៅក្នុងរោងកុន នៅមិនទាន់មើលឃើញពីផលចំណេញ បើទោះជានេះជាភាពយន្តដែលល្អមើល និងមានគុណភាពដែលមិនគួរត្រូវបានអ្នកនិយមទស្សនាភាពយន្តតាមរោងកុននៅក្នុងពេលនេះ មើលរំលង។ លោកវង្ស ពិសិដ្ឋ ធ្លាប់បាននិយាយថា លោកតស៊ូផលិតភាពយន្ត មិនមែនដើម្បីមានបាននោះទេ ពោលគឺគ្រាន់តែចង់រួមចំណែកបញ្ចេញស្នាដៃជារបស់ផ្ទាល់ខ្លួន ដើម្បីចូលរួមលើកស្ទួយដល់វិស័យភាពយន្តខ្មែរប៉ុណ្ណោះ។

ដូច្នេះហើយទើបលោកនៅតែសម្រេចចែករំលែកផលចំណេញចំនួន២០ភាគរយ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងចាស់ជរា ដល់មូលធិនិមួយ បើទោះជាដឹងថា ចំណូលដែលខ្លួនទទួលបាន គឺមិនច្រើន។ លោកថាខ្លួនចង់អោយស្នាដៃដែលលោកផលិតឡើងក្នុងរឿង”គ្រូប៊ីអាយជី” នេះ ក្លាយជាស្នាដៃរបស់មហាជនទូរទៅ ទើបលោកសុខចិត្តយកផលចំណេញក្នុងរឿងនេះ ដើម្បីជាបហរយោជន៍សង្គម។ លោកទទូចអោយអ្នកស្រលាញ់វិស័យភាពយន្តខ្មែរ ចំណាយពេលទស្សនាភាពយន្តនេះ អោយបានច្រើន ដើម្បីលើកទឹកចិត្តដល់លោកជាផលិតករផង ដល់តួសម្ដែងទាំងអស់ផង និង ដើម្បីបានរួមចំណែកជួយដល់គន្ធបុប្ផាផង។ ជាមួយនឹងសារជារឿយៗ ដែលគេបានឮ គេចាប់អារម្មណ៍ថា លោក វង្ស ពិសិដ្ឋ ស្ថិតក្នុងភាពស្មុគស្មាញ២ក្នុងពេលតែមួយ គឺខ្វល់ខ្វាយនឹងភាពយន្តដែលមិនទាន់ដឹងថាបានរួចដើម ឬ ចំណេញនោះផង និង ត្រូវតុកសុិករឿងអ៊ុំស្រីកម្សត់កម្រទើបនឹងទទួលមរណភាពផង។ យ៉ាងណាមិញ គេនៅតែកត់សម្គាល់ថា លោកនៅតែរឹងមាំ បើទៅជាត្រូវប្រឈមនឹងបញ្ហា២ក្នុងពេលតែ១៕

LEAVE A REPLY

Please enter your comment!
Please enter your name here