គម្រោងសំខាន់២សង្ឃឹមផុសឡើងសម្រាប់ជួយសង្គមរំពឹងឧកញ៉ាល្បីៗដាក់ការពិចារណា

0

ដោយសារស្មារតី លើកកម្ពស់ជីវភាពប្រជាជនគ្រប់ទិសទី ដើម្បីឆ្ពោះទៅបង្កើនប្រាក់ចំណូលជីវភាពប្រសើរឡើង មានគម្រោងសំខាន់ៗមួយចំនួន នឹងអាចដោះស្រាយបាន។ គម្រោងសំខាន់ៗទាំងនោះត្រូវបានបង្ហាញដោយកញ្ញា ម្ចាស់គម្រោងម្នាក់ដុះគំនិតបែបនេះ តាំងពីច្រើនឆ្នាំមុនទើបសម្រេចចិត្តលើកយកបង្ហាញ។ កញ្ញាមានទិសដៅចង់អោយ គ្រប់អ្នកពាក់ព័ន្ឋទាំងអស់ចូលរួមសហការ ហើយកញ្ញាចង់ផ្តោតលើបណ្តាឧកញ៉ាៗចិត្តធម៌ទាំងឡាយដែលកំពុងល្បីជួយការងារមនុស្សធម៌។

កញ្ញាអុីវ ដាលីម្ចាស់គម្រោងផែនការខាងលើនេះបានគូសបញ្ជាក់ថា៖ កញ្ញាឃើញស្រុកគេជួយដល់ប្រជាជនជាធំ ហើយស្របពេលកម្ពុជាយើងមានការបំផុសបំផុលច្រើនលើការជួយដល់ពលរដ្ឋពីអាជ្ញាធរដែនដីរហូតដល់មន្ត្រីថ្នាក់ធំ ទើបនាងសម្រេចចិត្តផុសនូវគោលដៅសំខាន់២ដែលដក់ ជាប់ក្នុងប្រអប់បេះដូងច្រើនឆ្នាំ។ កញ្ញាលើកឡើងថា គម្រោងទី១គឺ «ការបើកសាលាបណ្តុះបណ្តាល ជំនាញផ្សេងៗ» ជំនាញនេះគឺគោលជំហរនាង ចង់អោយ អ្នកមានឯកទេសផ្ទាល់ចុះជួយរលកក្រោយ មិនថាជាអ្នកកាសែតជើងចាស់ សិល្បករជើងចាស់ អ្នកមានបទពិសោធន៍ខាងអចលនទ្រព្យ ពោលអោយតែ ជាព្រឹទ្ឋាចារ្យចាស់ទុំចេះអ្វីក៍ដោយ ត្រូវមកធ្វើជាគ្រូបង្គោលចែកចំនេះដល់ យុវវជនជំនាន់ក្រោយឬប្រជាពលរដ្ឋ។ រូបភាពដដែលនេះ ផ្លូវដែលចេញបានមានតែអ្នកជំនួញសល់លុយ កាក់ ឧកញ៉ាឯកឧត្តមទាំងឡាយជួយរុញ និងគាំទ្រហើយទាល់តែគាត់ដាក់ចិត្តថាយកប្រាក់ចំណែកណាមួយ ធ្វើអ្វីដើម្បីជួយសង្គមទុកជាស្នាដៃបន្តទៀតនោះទើបរំពឹង។ ឧទាហរណ៍ យើងបើកវគ្គបណ្តុះបណ្តាជាអាហារូបករណ៍ ក្រោមជំនួយអ្នកណាម្នាក់ ។ បន្តត្រូវម្ចាស់ជំនួយជួយផ្តល់ប្រាក់ខែជួយដល់គករូបង្គោលមកចែករំលែកសិស្ស ពេលនោះហើយទាំងសិស្សក៍មានចំនេះ ទាំងគ្រូចាស់ៗក៍សប្បាយចិត្តមានប្រាក់ទៀងទាត់ ហើយបានរំលែកចំនេះអោយអ្នកផ្សេងបន្តវេនជួយសង្គមអោយទៅមុខទៀតក្នុងសង្ឃឹមខ្ពស់។

គម្រោងទី២គឺ«ធនាគារខ្មែរ» ដែលទិសដៅធំគឺចង់អោយឧកញ៉ា លោកជំទាវណាម្នាក់ចេញមុខធ្វើជាគោលជំហរ បង្កើតធនាគារ បញ្ចេញលុយ យកអោយប្រជាពលរដ្ឋកម្ចីលើគោលដៅ សំខាន់ៗប៉ុណ្ណោះ ។ ក្នុងនោះកម្ចីលើប្រភេទក្នុងវិស័យកសិកម្ម អាជីវកម្ម សិប្បកម្មផ្សេងៗ ជាមួយការប្រាក់សមរម្យ។ លើសពីគម្រោងខាងលើគឺមិនត្រូវ អោយកម្ចីនោះទេ ហើយម្ចាស់ធនាគារ ដដែលនេះ អាចថាជួយទិញស្រូវអង្ករប្រជាពលរដ្ឋទេ ដែលនេះជាគោលជំហរមួយនាងគិតតាំងពីច្រើនឆ្នាំមុន។ គម្រោងទី២នេះប្រទេសជិតខាងគេធ្វើបែបនេះ ហើយជួយប្រជាពលរដ្ឋ អោយប្រសើរឡើងរាល់ឆ្នាំ។ ដូចនេះហើយនាងរំពឹងថាក្រោយពេលទទួលបានដំណឹងមួយនេះ និងលេចសញ្ញាល្អពីអ្នកជំនួញធំៗ ឬឧកញ៉ាចិត្តធម៌ចាប់ចិត្តពិភាក្សាជាមួយនាងជាម្ចាស់គម្រោងដែលមានក្នុងដៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here