Miss Grand International 2019 មកធ្វើសប្បុរសធម៌ នៅគន្ធបុប្ផា

0

យោងតាមការបញ្ជាក់ កាលពីព្រឹកថ្ងៃទី៨ ធ្នូ ឆ្នាំ២០១៩ ដំណើរមកកាន់កម្ពុជា របស់ Miss Grand International ចំណាត់ថ្នាក់លេខ១ វេណេហ្សូអេឡា និងកញ្ញាឯកថៃ ចំណាត់ថ្នាក់លេខ៣ គឺដើម្បី មកបរិច្ចាគជួយដល់គន្ធបុប្ផា។ ចាងហ្វាងផលិតកម្មមហាហង្ស ដែលជាទទួលសិទ្ធិផ្ដាច់មុខ ក្នុងការរៀបចំការប្រកួត Miss Grand Cambodia ២០២០ និងសិល្បករជាច្រើនរូប។

លោក អុិន សុភិន អ្នកទទួលសិទ្ធិរៀបចំការប្រកួត Miss Grand Cambodia សម្រាប់ឆ្នាំ២០២០ បញ្ជាក់ថា ដោយសារតែក្រុមហ៊ុនរបស់លោកទទួលបានសិទ្ធិក្នុងការជ្រើសរើសតំណាងកម្ពុជាសម្រាប់ការប្រកួតអន្តរជាតិក្នុងឆ្នាំ២០២០ ទើបលោក និងក្រុមការងារ មកធ្វើបដិសណ្ឋារកិច្ចវត្តមានកញ្ញាឯក Miss Grand International 2019 ដោយដំណើរមកដល់របស់កញ្ញាឯកទាំង២ ក្រៅពីទស្សនកិច្ចតាមតំបន់សំខាន់ៗដូចជាព្រះបរមរាជវាំង សារមន្ទីរ និង គុកទួលស្លែងជាដើម ក៏នឹងធ្វើសកម្មភាពសប្បុរសធម៌ នៅមន្ទីរពេទ្យគន្ធបុប្ផានៅព្រឹកថ្ងៃ៩ ធ្នូ និង មកដើម្បីប្រកាសក្នុងសន្និសីទសារព័ត៌មាន ពីការប្រគល់សិទ្ធិអោយក្រុមហ៊ុនមហាហង្សធ្វើជាអ្នករៀបចំ Miss Grand Cambodia សម្រាប់ឆ្នាំ២០២០ផងដែរ។ លោកកម្មវិធីកន្លងមក មានក្រុមហ៊ុនមួយជាអ្នករៀបចំ ប៉ុន្តែអាចមកពីគណកម្មអន្តរជាតិ ចង់ប្ដូរអ្នកតំណាងជ្រើសរើស ទើបជម្រើសយកក្រុមហ៊ុនរបស់លោក ដោយយោងថាក្រុមហ៊ុនលោកមានស្នាដៃច្រើន ទងការផលិតភាពយន្ត និង ក្នុងកិច្ចការសប្បុរសធម៌។ លោកថាកញ្ញាឯកទាំង២ នឹងត្រលប់ទៅវិញ នៅថ្ងៃ១០ធ្នូ ដោយក្នុងរយៈពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជា ពួកនាងនឹងពាំនាំល្អៗពីកម្ពុជាច្រើន ទៅផ្សព្វផ្សាយលើឆាកអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here