មាន សូនីតា បង្ហាញការគោរពចំពោះព្រះមហាក្សតរគួរឱ្យសរសើរ

0

វង្ស សុម៉ាលីន

តារាសម្ដែងស្រីដែលត្រូវបានគេឱ្យឈ្មោះថា ជារាជនីក្រមាប្រចាំប្រទេសកម្ពុជា មាន សូនីតា បានចូលគាល់សម្ដេចហ្លួងយាយ និងព្រះមហាក្សត្រ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា។ អ្វីដែលគួរឱ្យកោតសរសើរនោះ នាងបានបង្ហាញការគោរពដល់ព្រះមហាក្សត្រខ្មែរធ្វើឱ្យទស្សនិកជនមានការពេញចិត្តនិងគាំទ្រជាខ្លាំង។

កាលពីព្រឹកថ្ងៃពុធ ទី ២៧ វិច្ឆិកា ឆ្នាំ ២០១៩ កញ្ញា មានសូនីតា បានចូលគាល់សម្ដេចយាយ ព្រះវរាជមាតា និងព្រះមហាក្សត្រ នៅឯ ព្រះរាជវាំង« ប្រាសាទខេមរិន្ទ » ។ ដោយឡែកនៅក្នុងកិច្ចចូលគាល់នេះត្រូវបាននាងបញ្ជាក់ថា គឺក្នុងគោលបំណងដើម្បីនាំយកក្រមាខ្មែរពីផ្ទះស្រឡាញ់របស់នាង ចំនួន ២០០០ ក្រមា ទៅថ្វាយទ្រង់ទាំទ្វេរ។យ៉ាងណាមិញ នាងបានបង្ហាញពីអារម្មណ៍ រំភើបសប្បាយរីករាយស្ទើរហោះ ខណៈ នេះជាលើកទីមួយសម្រាប់នាងដែលមានភព្វសំណាង បានចូលគាល់ និងឃើញព្រះភ័ក្ក្ររបស់ហ្លួងយាយ និង ព្រះមហាក្សត្រខ្មែរដោយផ្ទាល់ រហូតធ្វើឱ្យនាងនិយាយមិនចេញ។

ធ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ មាន សូនីតា បានធ្វើឱ្យមហាជន និង បណ្ដារហ្វែនៗជាច្រើនមានការភ្ញាក់ផ្អើល។ ស្របពេលដែលរូបភាពបីសន្លឹកត្រូវបានបង្ហោះផ្ទាល់ពីក្នុងបណ្ដាញសង្គមរបស់ព្រះបរមរាជវាំងផ្ទាល់ អំពីសកម្មភាពក្នុងនាមនាងជាអ្នកសិល្បៈមួយរូប នាងបានអង្គុយសំពះគោរព ឱនលំទោន យ៉ាងទន់ភ្លន់ ទៅកាន់ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

ទង្វើរនេះសរបញ្ជាក់ឱ្យឃើញពី សកម្មភាពគោរព និង ជាគម្រូដ៏ល្អមួយសម្រាប់ឱ្យអ្នកសិល្បៈ និង មហាជនគ្រប់ៗរូប គួរយកគម្រូតាម និងបន្តធ្វើបន្ថែមទៀត។ ពិសេសដើម្បីចូលរួមចំណែកឱ្យតម្លៃជាតិ គោរពសាសនា និងគោរពព្រះមហាក្សត្រក្នុងនាមយើងជាប្រជារាស្ត្រផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here