ផលិតកម្ម BS & Good Day ប្រកាសផលិតរឿង”បេះដូងខ្វះកំដៅ”អោយប៉ុស្តិ៍លេខ៥

0

កាលពីព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៩ ផលិតកម្ម BS & Good Day បានធ្វើពិធីក្រុងពាលីចេញផលិតរឿង”បេះដូងខ្វះកំដៅ” ដោយភាពយន្តនេះ គម្រោងផលិតជា៤០ភាគ និងត្រូវសម្រុកចេញថតចាប់ពីក្រុងពាលីតទៅ ដើម្បីរួចរាល់នៅដើមឆ្នាំ២០១៩។

លោក ប៊ុន ស៊ា ម្ចាស់ផលិតកម្ម បានថ្លែងបញ្ជាក់ថា នេះជាភាពយន្តភាគថ្មី ដែលផលិតកម្មរបស់លោក ផលិតអោយប៉ុស្តិ៍លេខ៥ បន្ទាប់ពីភាពយន្តរបស់លោកដែលផលិតជាច្រើនមកហើយ ហើយទទួលបានជោគជ័យ។ ភាពយន្តនេះលោកមិនទាន់ប្រកាសអោយដឹងពីខ្ទង់ចំណាយនៅឡើយទេ តែគ្រោងរហូតដល់១០ម៉ឺនដុល្លារ ប្រសិនបើរឿងមួយនេះ មានតម្រូវការដល់កម្រិតនោះពេលជាក់ស្ដែង។

លោក ទិត្យ ធារិទ្ធ អ្នកដឹកនាំសម្ដែង បានថ្លែងបញ្ជាក់ថា នេះភាពយន្តនិពន្ធថ្មី ដោយសាច់រឿងទាំងមូលស្ដែងឡើងពីគំនុំ រវាងគ្រួសារពីរ និងក្រុមហ៊ុនពីរ ដែលធ្វើសកម្មភាពប្រជែងគ្នា ហើយខ្វះគុណធម៌ដាក់គ្នា ដោយសារតែភាពគុំគួន។ មួយនេះឆ្លុះបញ្ចាំងពីវិប្បដិសារីរបស់អ្នកប្រព្រឹត្តិ ដែលជាការអប់រំ កុំអោុមនុស្សយកគំនុំជាធំ។ លោករំពឹងថាភាពយន្តនឹងទទួលការចាប់អារម្មណ៍ខ្ពស់ ក្រោយការផលិត។ ជាពិសេសដោយសារភាពយន្តទាំងមូលសម្ដែងដោយសុទ្ធសឹងតែជាតារាល្បីៗ ដូចជាលោក ទេព រិន្ទដារ៉ូ ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here