ធី ណាតាបាត់មុខសិល្បៈងាកទៅលក់អាវជជុះ

0

សហការី៖ ឧត្តម

តារាចម្រៀង ធីណាតា ដែលមហាជនស្គាល់ថាជាប្អូនជីដូនមួយជាមួយឆ័យលី ដាឡែន ហាក់រសាត់ឆ្ងាយពីសង្គមសិល្បៈច្រើនខែមកហើយ មិនសូវស្រវាភាពល្បីដូចដាឡែន។ ធីណាតាបានងាកទៅចាប់យកការងារមុខជំនួញ ស្រាប់តែពេលនេះនាងប្តូរទិសមករកសុី ជាអ្នកលក់អាវជជុះ។

ដើម្បីសេដ្ឋកិច្ចគ្រួសារ និង ការចាយវាយប្រចាំថ្ងៃ ធីណាតា មិនខ្លាចមានពាក្យមាកងាយពីអ្នកណា នោះទេព្រោះ បើគេនិយាថាជាតារាហ្នឹងគេបែ ជាមកលក់អាវជជុះ។ណាតា យល់ថារបររបស់នាង មានតម្លៃព្រោះសម្រាប់មនុស្សចេះ វិភាគគេមិនខ្វល់នោះទេការងារអ្វីក៍ល្អ ឲ្យតែទៀងត្រង់ចូលច្បាប់ល្អរបស់សង្គមទោះ រើសអេតចាយក៍នោះជាសមត្ថភាពផ្ទាល់ខ្លួន។
ធីណាតា បានឆ្លើយថា នាងបើកហាងលក់អាវជជុះក្បាលគីប របស់ម៉ូដនារី នៅបណ្តោយផ្លូវ២០០៤ ក្បែរហាងផឹកសុីរបស់នាយក្រិន។ នាងពេញចិត្តចំពោះរបស់ដែលមាន ហើយក៍មានបន្ថែមការលក់ដូរ ផ្សេងៗទៀតនៅក្នុងហាង។

ណាតាថា អត់យកអារម្មណ៍ទៅ ស្តាប់អ្នកណាថា តារាលក់អាវជជុះ នាំតែស្មុគចិត្តឡើយ។នាងមានតែមោទនភាពដែលមានមុខរបរមិនល្អ លេងតែល្អសុី។ សិល្បៈវិញនៅមិនទាន់គិតថាឈប់ឬនៅប្រឡូកព្រោះសិល្បៈដែល ឆ្ងាយៗមួយរយៈនេះនៅតែពេញចិត្តនឹកដដែល។

LEAVE A REPLY

Please enter your comment!
Please enter your name here