ក្រៅពីថែទាំក្រុមប្រាសាទបន្ទាយឆ្មារ លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ធ្វើរឿងមួយនេះដើម្បីវប្បធម៌ មិនសរសើរមិនបាន

0
- Advertisement Banner -

តាំងពីមុនឆ្នាំ 2017 ដែលក្រុមប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមការងារ និង លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយស់សមាគមន៍នារីដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ ដុតដៃដុតជើងយ៉ាងសកម្ម ក្នុងការថែទាំ។ អ្វីដែលគួរសរសើរ លោកជំទាវមិនត្រឹមតែស្វះស្វែងរកជំនួយមកថែទាំក្រុមប្រាសាទនានា ដែលស្ថិតក្នុងក្រុុមប្រាសាទបន្ទាយឆ្មារនេះ អោយមើលទៅមានសោភ័ណ្ឌភាពប៉ុណ្ណោះទេ លោកជំទាវក៏បានចូលរួមផ្សព្វផ្សាយពីប្រាសាទនេះ ភ្ជាប់ជាមួយនឹងសំលៀកបំពាក់ខ្មែរ គួរអោយសរសើរ។

ខាងក្រោមជារូបភាពខ្លះៗ របស់លោក ជំទាវ ដែលមហាជនឃើញហើយមិនសរសើរមិនបាន បន្ទាប់ពីលោកជំទាវក្នុងនាមជាប្រធានកិត្តិយស់សមាគមន៍នារីដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ ធ្វើសកម្មភាពរួមជាមួយ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ រួមមានកងកំលាំង វរៈសេនាតូចលេខ៥១៤ កំលាំងប៉ុស្ដិ៍នគបាលបន្ទាយឆ្មារ អាជ្ញាធរមូលដ្ធានឃុំបន្ទាយឆ្មារផង ចូលរួមសំអាតបរិស្ថាននឹងកាប់ឆ្ការព្រៃនៅប្រាសាទតាណែម និង ប្រាសាទយាយជូ ក្នុងតំបន់ប្រាសាទបន្ទាយឆ្មារ កន្លងមក។

គួរបញ្ជាក់ថា តំបន់ប្រាសាទបន្ទាយឆ្មារមានប្រសាទសរុប១០ ប្រាសាទ គឺ ប្រាសាទបន្ទាយឆ្មារ ប្រាសាទមេបុណ្យ ប្រាសាទតាអឹម ប្រាសាទយាយជូ ប្រាសាទតាព្រហ្ម ប្រាសាទតាផ្លាំង ប្រាសាទតាណែម ប្រាសាទសំណាងតាសុខ ប្រាសាទយាយគុំ ប្រាសាទចិញ្ចឹមត្រី ដែលលោកជំទាវម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានធ្វើសកម្មភាពថែទាំ និងផ្សព្វផ្សាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here