គង់ សុជាតិ និង ជា វិបុល ធ្វើខួបអាពាហ៍ពិពាហ៍៦ឆ្នាំ

0

កាលពីថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៩ ពិធីករពិធីការិនីល្បីឈ្មោះ២ដួង គឺ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ ត្រូវគេឃើញបង្ហោះទិដ្ឋភាពពិធីខួបអាពាហ៍ពិពាហ៍៦ឆ្នាំ ដែលក្នុងសកម្មភាពនៅក្នុងថ្ងៃនោះ គឺអ្នកទាំងពីរនៅតែស្វីត គួរអោយច្រណែនតែម្ដង។ អ្នកទាំងពីរក៏ត្រូវបានសម្អាងការមួយទាក់ទងអោយថតម៉ូដទាំង៣នាក់កូន ដែលហាក់ដូចាំអបអរខួបអាពាហ៍ពិពាហ៍ផងដែរ។

ពិធីដែលបានធ្វើឡើងនោះ មានការចូលរួមតែពីសំណាក់គ្រួសារ និងមិត្តភ័ក្ត្រជិតស្និទ្ធិរបស់អ្នកទាំងពីរប៉ុណ្ណោះ ដោយពិធីនោះ មើលទៅបរិយាកាសគឺអឹកអាធឹកគួរសម។ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ត្រូវគេឃើញអោបថើបគ្នាស្វីតៗ ហាក់បីដូចជាគូស្នេហ៍ទើបរៀបការថ្មោងថ្មីផង បើទោះជាអ្នកទាំងពីររៀបការ៦ឆ្នាំហើយ ហើយមានកូនស្រីម្នាក់រួចទៅហើយ។

មួយគូនេះ ដ្បិតថាជាគូស្នេហ៍កំលោះប៉ះម៉េម៉ាយ ប៉ុន្តែបើនិយាយពីភាពផ្អែមល្ហែម គឺស្នេហាកំលោះក្រមុំដែលទើបរៀបការក្ដៅមិនដូរ។ លោក ជា វិបុល ក៏ត្រូវគេដឹងថា ជាបុរសយកចិត្តទុកដាក់អ្នកនាង គង់ សុជាតិ ស្ទើរគ្រប់ដង្ហើមចេញចូល និងប្រច័ណ្ឌភរិយាផង មិនដូចគូស្នេហ៍ខ្លះ នារីជាភរិយាត្រូវខ្វាយខ្វល់រឿងប្ដីក្មេងតែម្ខាងនោះឡើយ។ អ៊ីចឹងហើយទើបមួយគូនេះ ទទួលបានការសរសើរ និងមានទីផ្សាររឹងមាំ ព្រោះតែប្រជាប្រិយភាពខ្ពស់ គ្មានការរិះគន់៕