ពិតជាអស្ចារ្យ កូនខ្មែរម្នាក់មានសម្ថភាពផាត់មុខ 3D មិនចាញ់បរទេស

0

សហការី៖ វង្ស សុម៉ាលីន

ធ្លាប់តែមើលការបង្ហោះតាម YouTube អំពីវីដេអូ Makeup 3D ប្លែកៗពីខាងបរទេស ប៉ុន្តែពេលនេះកូនខ្មែរមួយរូបមានទេព្យកោសល្យអស្ចារ្យ ដោយអាចផាត់មុខប្លែកៗ បង្កប់នូវអត្ថន័យនឹកស្មានមិនដល់ ប្រៀបដូចជាអ្នកអាជីពមួយរូប។ ស្នាដៃមួយនេះ ធ្វើអោយម្នាក់ៗសរសើរមិនដាច់ពីមាត់ផង។

ប្រភពពីហ្វេកប៊ុកត្រូវបានឱ្យដឹងថា ក្មេងប្រុស ដែលជាម្ចាស់ស្នាដៃមានវ័យត្រឹមតែ ១៧ឆ្នាំតែប៉ុណ្ណោះ ហើយគណនីរបស់គេផ្ទាល់គឺមានឈ្មោះថាJesub Dolibop ។ ក្នុងនោះប្អូនបានបង្ហោះរូបភាព ព្រមទាំងវីដេអូជាច្រើនជាមួយនឹងការផាត់មុខបែបអឺរ៉ុបតាមតួអង្គហូលីវ៉ូដល្បីៗ និងបែបប្រពៃណីខ្មែរ ទិវាអន្តរជាតិអមជាមួយនូវរូបភាពបង្កប់អត្ថន័យអប់រំអំពីសង្គម និង បរិស្ថាន ថែមទាំងក្នុងពិធីផ្សេងៗ ពិសេសក៏មានរូបភាពតំណាងឱ្យបុណ្យអ៉ំទូកយើងនេះផងដែរ។

ក្នុងនោះយើងឃើញមានបណ្ដាអ្នកលេងហ្វេកប៊ុកជាច្រើនបានធ្វើការ shares ចែកចាយបន្តពីមួយទៅមួយតៗគ្នា ដោយភ្ជាប់ជាមួយនៅចំណាប់អារម្មណ៍ បង្ហាញភាពភ្ញាក់ផ្អើលផ្សេងៗគ្នា។ ពិសេសការជម្រុញលើកទឹកចិត្តដើម្បីឱ្យយុវជនមានស្នាដៃបែបនេះប្រឹងប្រែងបន្ត ដើម្បីឱ្យកាន់តែស្ទាត់ជំនាញ ក្រែងអាចមានឱកាសបានប្រឡូកជាមួយនឹងវិស័យសិល្បៈនៃការតុបតែងមុខ បង្ហាញលើឆាកអន្តរជាតិ និងក្លាយជាអ្នកអាជីពពិតប្រាកដ ដើម្បីឱ្យប្អូនអាចមានជីវិតនិង អនាគតល្អប្រសើរឡើង។

ចង់ជ្រាបច្បាស់ថាស្នាដៃរបស់ប្អូនមានភាពអស្ចារ្យដល់កម្រិតណាសូមទស្សនារូបភាព និង វីដេអូខ្លះៗ ខាងក្រោមនេះ :

LEAVE A REPLY

Please enter your comment!
Please enter your name here