យ៉ុង ចាន់កណ្ណិកា ប្រកាសលាចេញពីទីផ្សារសិល្បៈ

0

សហការី៖ លោក ឧត្តម

- Advertisement -

ងាកទៅផ្សាំខ្លួនជាមួយអាជីពលក់ផលិតផលសម្រស់តាមឡាញមួយរយៈកាល មានការកត់សម្គាល់ថា តារាចម្រៀងតូចច្រឡឹងសំឡេងធ្ងន់ អ្នកនាង យ៉ុង ចាន់កណ្ណិកា កាន់តែពោរ ពេញដោយជីវភាពហក់ឡើង។ អ្នកនាង កំពុងតែមានហុងស៊ុយខ្លាំងលើមុខជំនួញ នេះ ដោយគេឃើញអ្នកនាងសម្ញ៉ែងគ្រឿងពេជ្រ យ៉ាងហ៊ឺហារផង ខណៈដែលអ្នកនាងនៅតែប្រកាន់ជំហរលាចេញពីទីផ្សារចម្រៀង។

តារាចម្រៀងតូចច្រឡឹង យ៉ុង ចាន់កណ្ណិកា  ដែលគេស្គាល់ថាជាម្ចាស់បទ “វាចាស្រីឡង់សេ” នោះ
បានអះអាងថា នាងគ្មានគម្រោងវិលមករកឆាកតន្ត្រីសារជាថ្មីវិញឡើយ ក្រោយអាក់ខានឡើងឆាកជាង៣ឆ្នាំមក។ ពេលនេះអ្នកនាងសម្រេចចិត្តបាយបាយពីអាជីពចម្រៀងហើយ ដោយសារមុខជំនួញកាន់តែជោគជ័យ។ យ៉ុង ចាន់កណ្ណិកា ថ្លែងថា “ខ្ញុំផ្អាកច្រៀង៣ទៅ៤ឆ្នាំមកហើយ ដោយសារតែមិនអាចឆ្លៀតបាន ព្រោះរវល់រឿងរកស៊ីដកឃ្លាមិនរួចទេ។ ខ្ញុំគ្មានគម្រោងវិលមកច្រៀងសាជាថ្មីវិញទេ ដោយសារតែមមាញឹកខ្លាំងពេកទៅលើការគ្រប់គ្រងហាងសាឡន និងលក់ផលិតផលតាមOnline” ។ យ៉ាងណាមិញអ្នកនាងថា សម្រាប់សកម្មភាពជួបជុំអ្នកសិល្បៈ ក្នុងពិធីផ្សេងៗ អោយតែអ្នកនាងឆ្លៀតបានគឺនៅតែចូលរួម លើកលែងតែទទួលការងារច្រៀងរាំដែលជាកម្មវិធីទាក់ទងដោយម្ចាស់ពិធី ឬ ផលិតករប៉ុណ្ណោះ។

ការលាឈប់តួនាទីជា អ្នកចម្រៀង អ្នកនាងនៅតែធ្វើអោយ អ្នកគាំទ្រ នឹករលឹកហើយចង់ឲ្យងាកបកក្រោយលើដានចាស់ប្រសិនបើមានពេលសេសសល់លើមុខរបរ។ ក្នុងនោះអ្នកនាងក៏បញ្ជាក់ថាការហ៊ានចំណាយទិញគ្រឿងពេជ្រតម្លៃម៉ឺនដុល្លារ មិនមែនដើម្បីអួតអ្នកណាម្នាក់នោះទេ ប៉ុន្តែគឺដើម្បីបំពេញចិត្តស្រលាញ់៕

LEAVE A REPLY

Please enter your comment!
Please enter your name here