តារាស្រីល្បីឈ្មោះ៨ដួង លេចធ្លោខ្លាំង ក្នុងទីផ្សារ….

0

សហការី៖ កញ្ញា វង្ស សុម៉ាលីន

តារាស្រីល្បីៗវ័យក្មេងជាច្រើនរូប មិនត្រឹមតែមានទេព្យកោសល្យផ្នែកសិល្បៈប៉ុណ្ណោះទេ បើនិយាយពីរូបសម្រស់វិញ ក៏ស្រស់ស្អាតមិនចាញ់តារាបរទេសនោះឡើយ។ ពិសេសជាងនេះទៅទៀតពួកគេក៏មានទីផ្សារខ្ពស់ក្នុងសកម្មភាពថតសម្លៀកបំពាក់សម្អាងការបានយ៉ាងសមសួន។

តារាស្រីចាស់ថ្មីប៉ុន្មានដួងនេះត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ថា មានដងខ្លួនរាងរៅស្រឡូនស្អាត និង មានសម្រស់ស័ក្តសមមិនធម្មតានឹងឈុតសម្អាងការ ដែលបានគ្រងសម្ញ៉ែង។ ក្នុងនោះបើទោះជាមមាញឹកនៅក្នុងការងារសិល្បៈរៀងខ្លួនយ៉ាងណាក្ដី ទស្សនិកជនតែងតែឃើញពួកគេលេចមុខនៅក្នុង សកម្មភាពថតផ្សព្វផ្សាយឱ្យសម្អាងការល្បីៗជាច្រើន។ តារាស្រីមួយចំនួន បើទោះជាមានស្វាមីរួចមកហើយក្ដី ក៏សម្រស់របស់ពួកគេនៅតែមិនអន់ថយ ហើយថែមទាំងទាក់ទាញទីផ្សារថតសម្អាងការបានកាន់តែខ្លាំងជាងមុនទ្វេរដងផង។ តារាស្រីទាំងនោះរួមមាន : អ្នកនាង គង់ ចាន់ស្រីមុំ, អ្នកនាង សុខ សោម៉ាវត្តី, អ្នកនាង សុខ ស្រីនាង, កញ្ញា ម៉ាក់ សែនសូនីតា, កញ្ញា វ៉ាន់ នីឡា, កញ្ញា មាន សូនីតា, កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និង តារាចម្រៀងល្បីល្បាញ កញ្ញា សុខ ពិសី។

ចង់ដឹងថាតារាស្រីទាំងអស់ខាងលើ តើមួយរូបណាដែលអាចគ្រងឈុតអាពាហ៍ពិពាហ៍បានសមជាងគេ សូមទស្សនារូបភាពខាងក្រោមនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here