យ៉ាយ៉ា លាក់ខ្លួន! ធី សុវណ្ណថា ប្រកាសផ្ដល់១ម៉ឺនដុល្លារ សម្រាប់ការរកឃើញ

0

អត្ថបទ៖ វង្ស សុម៉ាលីន

រឿងរ៉ាវដ៏រស៊ើបដែលកំពុងកក្រើកនៅដើមខែវិច្ឆកានេះរវាងករណី តារាចម្រៀងស្រស់សោភា កញ្ញា យ៉ាយ៉ា ដែលមានឈ្មោះពិតថា អេង ចរិយា បានអះអាងថាខ្លួនជាអតីតគូរស្នេហ៍លោកផែ សុវណ្ណារិទ្ធ ដែលត្រូវជាស្វាមីរបស់ អ្នកនាង ធី សុវណ្ណថា បានបញ្ចប់សន្និសីទកាសែត ដែលបានប្រកាសនោះហើយ កាលពីយប់ថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០១៩។ អ្នកនាង ធី សុវណ្ណថា បានប្រកាសក្រោយពេលយ៉ាយ៉ា ទាក់ទងមិនបាន និងអវត្តមានពីការប្រឈមថា  ដែលបើកឱ្យមានការសួនាងបានគេចខ្លួនហើយ ធ្វើសន្និសិទ្ធការសែតមួយដូច្នេះសម្រាប់អ្នកណាស្វែងរកកន្លែងលាក់ខ្លួនរបស់យ៉ាយ៉ាឃើញ នាងនឹងផ្ដល់ប្រាក់រង្វាន់ម៉ឺនដុល្លារ។

អវត្តមានរបស់កញ្ញា យ៉ាយ៉ា ដែលធ្លាប់បានអះអាងយ៉ាងមុតមាំថានឹងចូលខ្លួនមកស្រាយចម្ងល់ផ្ទាល់រវាងភាគីទាំងសងខាង នោះ បានធ្វើអោយ ធី សុវណ្ណថា ឆេះដុំយ៉ាងខ្លាំង ដល់ថ្នាក់ប្រកាសផ្ដល់ប្រាក់រង្វាន់អោយតែរកនាងឃើញ។ លោក ផែ សុវណ្ណារិទ្ធិ បញ្ជាក់មុនភរិយាប្រកាសផ្ដល់១ម៉ឺនដុល្លារថា ភរិយារបស់លោកបានអោយអ្នកជំនាញស្វែងរកនាងអស់ចិត្តហើយ ថាតែមិនឃើញ បន្ទាប់ពីយ៉ាយ៉ាមិនព្រមបង្ហាញខ្លួន។

អ្នកនាង ធី សុវណ្ណថា បានបញ្ជាក់ថា ចំពោះរឿងនេះនឹងមិនបញ្ចប់ហើយមិនព្រមទទួលយកនូវពាក្យសូមទោសពីបុគ្គលដែលប្រព្រឹត្តិជាច់ខាត ខណៈដែលនាងក៏បានប្រកាសថា នឹងមិនលើកលែងអោយ លោក ហេង ឡុង ដាច់ខាត បើទោះជាលោកបានសុំទោស ជាវិញករណី មិនទាន់ដឹងរឿងច្បាស់ផង ក៏បង្ហោះវីដេអូខលប្ដឹង ដែលធី សុវណ្ណថា ចាត់ទុកថាជាការបំផ្លាញកិត្តិយសរបស់នាង។ ធី សុវណ្ណថា នៅតែបន្តចោទថា យ៉ាយ៉ា ប្រឌិតព័ត៌មានបំផ្លាញនាង ដោយនាង និងស្វាមី ក៏បានស្បថថា បើរឿងរ៉ាវនោះគឺជាជម្លោះ សុំអោយនាងស្លាប់យ៉ាងវេទនា។ លោក ហេង ឡុង ឯណោះវិញ ក៏បានស្បថថា បើមានករណីរៀបចំលេងល្ខោនជាមួយ ធី សុវណ្ណថា សូមអោយលោកទទួលលទ្ធផលដូចសម្បថ ធី សុវណ្ណថា តែលោកមិនបានស្បថថា លោក និង យ៉ាយ៉ា ពាក់ព័ន្ធគ្នាសម្រាប់ព័ត៌មាននេះ ដូចការវាយប្រហាររបស់មជ្ឈដ្ឋានមួយចំនួននោះទេ។ លោកអះអាងថា នឹងទាក់ទងរកយ៉ាយ៉ា មកទទួលខុសត្រូវ បន្ទាប់ពី ធី សុវណ្ណថា ប្ដេជ្ញាដាក់បណ្ដឹងប្ដឹងលោក ហេង ឡុង បើលោក ហេង ឡុង រកយ៉ាយ៉ាមិនឃើញ ២៤ម៉ោង។ ក្នុងនោះគេក៏ឃើញ លោក ហេង ឡុង និង ធី សុវណ្ណថា បង្ហោះ Status តគ្នា គួរអោយតាមដានផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here