បណ្តាមហាជនជាច្រើនបានដឹងហើយថា ឱក សុគន្ឋកញ្ញា តាំងពីជាប់ឈ្មោះជាគណៈកម្មាការX FactorCambodiaបានបន្តិចមកក៍ស្រាប់តែមានទម្ងន់ពពោះកូនដំបូងជាកូនប្រុស។តាំងពីពោះខ្ទាតពី១ខែទៅមកឃើញថាឱក សុគន្ឋកញ្ញាចាប់ផ្តើមជ្រើសរើសម៉ូដសម្លៀកបំពាក់ប្លែកៗលក្ខណៈថ្លៃថ្នូគ្រងឡើងឆាកមើលទៅពិតជាស្រស់ស្អាតពីមួយម៉ូដទៅមួយម៉ូដ។
បន្ទាប់ពីឱក សុគន្ឋកញ្ញាបញ្ចប់ការងារបេសកកម្ន X factor Cambodia រដូលកាលទី១មកនៅលើបណ្តាញសង្គមហ្វេកបុករបស់អ្នកនាងបានសរសេរជាផ្លូវការថា«ទីបំផុតខ្ញុំអាចបញ្ចប់បេសកកម្មមួយនេះបានដោយរលូន..! អរគុណចំពោះក្រុមការងាទាំងមូលដែលបានសហការគ្នាយ៉ាងពេញទំហឹងអរគុណខ្លាំងណាស់ចំពោះការគាំទ្ររបស់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយពិតជាអរគុណដល់កូនប្រុសជាទីស្រលាញ់ដែលរួមគ្នាជាមួយMommy បំពេញការងារបានដោយជោគជ័យ ទោះលំបាកបន្តិចមែនតែយើងស៊ូជាមួយគ្នា.. Love you so much can’t wait to see you boy.. :kissing_heart::kissing_heart::kissing_heart:»។កញ្ញាត្រៀមតែថ្ងៃសម្រាលកូនប៉ុណ្ណោះមើលទៅផ្ទៃពោះនាងធំឡើងៗ។បណ្តាសាច់ញាតិនិងស្វាមីនាងក៍ត្រៀមរួចរាល់ការបញ្ជូនទៅសម្រាលដោយមិនទាន់ដឹងថានាងសម្រាលពេទ្យក្នុងស្រុកក្រៅស្រុក។
ឱក សុគន្ឋកញ្ញា បានសាងស្នាដៃធំដោយសារកូនក្រុមរបស់អ្នកនាងចាន់ សុបញ្ញាលើកពានប្រឡងដែលស្តែងឲ្យឃើញថានាងគឺជាគ្រូបង្វឹកដ៍ជំនាញមួយមិនធម្មតាឡើយ។ភាពអស្ចារ្យនេះកាន់តែធ្វើឲ្យឱក សុគន្ឋកញ្ញាល្បីល្បាញ។








