សឿន ផានផាភួង បង្អួតសម្រស់កូនក្រមុំ ថ្ងៃខួបកំណើត

0

អត្ថបទ៖ រុន ណាកូ

ក្នុងពិធីខួប១៥ឆ្នាំ របស់កូនក្រមុំ កាលពីថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០១៩ តារាសម្តែងល្បីល្បាញ អ្នកនាង សឿង ផានផាភួង ហាក់បង្ហាញនូវមោទនភាពយ៉ាងខ្លាំង នៅពេលបណ្ដាភ្ញៀវស្ទើរទាំងអស់ សរសើរថា ឈូឈូ កូនស្រីរបស់នាង កាន់តែស្រស់ស្អាតខ្លង ក្រោយពេលល្បី។ ក្នុងពិធីខួប ដែលធ្វើឡើងផ្គួបគ្នាទាំងខួបអ្នកនាង និងកូនស្រីនោះ បើនិយាយពីតារាសិល្បៈ ស្ទើរតែចូលរួមមួយចំហៀងពិភពសិល្បៈតែម្ដង ជាពិសេសតារាឡើងកូដក្មេងៗតែម្ដង។

អ្នកនាង ផាភួង បញ្ជាក់ថា តារាសម្ដែង អាង សុជាតា ហៅ ឈូឈូ កូនស្រីរបស់នាង រមែងប្រារព្ធខួបរាល់ឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំនេះ អ្នកនាងសម្រេចធ្វើខួបធំផ្គួបជាមួយអ្នកនាងតែម្ដង ដើម្បីអោយមហាជនកាន់តែស្គាល់ច្បាស់ផងថា ឈូឈូ ជាកូនស្រីអ្នកនាង ម្យ៉ាងមកពីកូនស្រីកាន់តែពេញរូបពេញរាងផង ទើបធ្វើអោយអ្នកខ្លះមិនបានឃើញផ្ទាល់បានដឹង។ អ្នកនាងថា ឈូឈូ នាពេលចុងក្រោយ មានទីផ្សារខ្លាំងជាងអ្នកនាងផង ដោយទើបតែបានសម្ដែងតួឯក ក្នុងនាមជានារីពេញវ័យ។ អ្នកនាងសប្បាយចិត្តដែលកូនស្រីអាចស្នងតំណែងអ្នកនាង ហើយជោគជ័យជាងអ្នកនាងបើធៀបនឹងវ័យដូចគ្នានោះផង ដោយសារតែកូនស្រីនាងលេងកុនតាំងពីនៅតូច ហើយឥលូវក៏ឈានក្លាយជាតួឯក។

អ្នកនាង ផាភួង បញ្ជាក់ថា ភ្ញៀវកិត្តិយសដែលចូលរួមនៅក្នុងពិធីនោះ មានរហូតដល់ប្រមាណ៤០តុ ក្នុងពេលអ្នកនាងអញ្ជើញត្រឹមប្រមាណ៣០តុ។នៅក្នុងពិធីនោះ អ្នកនាង ក៏លេងខ្លួនយ៉ាងអស់ដៃផងដែរ ដល់ថ្នាក់ស្ទើតែមើលមិនចង់ស្គាល់។ អ្នកនាង សឿង ផនផាភួង និយាយថា រវាងអ្នកនាង និងកូនស្រីកើតខែតែមួយ ដោយខុសតែថ្ងៃគ្នាប៉ុណ្ណោះ ទើបអ្នកនាងជ្រើសយកថ្ងៃទំនេរ នៅថ្ងៃទី២ ខែ១១ ធ្វើជាថ្ងៃខួបរួម។

ខាងក្រោមជាទិដ្ឋភាពរបស់ភ្ញៀវកិត្តិយស ដែលចូលរួមក្នុងពិធីខួបរបស់អ្នកនាង និងកូនស្រី៖

LEAVE A REPLY

Please enter your comment!
Please enter your name here