ក្មេងស្រីម្នាក់ ត្រូវគេសង្ស័យថាកូនលាក់មុខរបស់ ពេជ្រ សូលីកា

0

អត្ថបទ៖ រុន ណាកូ

មកទល់ម៉ោងនេះ រឿងរ៉ាវដ៏អាស្រូវ របស់ ពេជ្រ សូលីកា នៅមិនទាន់ស្ងប់នៅឡើយទេ ដោយក្រៅពីមានអ្នកគាស់កកាយស្នេហាត្រីកោនរបស់នាងជាមួយមន្ត្រីស្នងការមួយរូប ក៏មានម្ចាស់ហ្វេសប៊ុកសរសេរបង្ហោះថានាងមានកូនធ្វើអោយមានការភ្ញាក់ផ្អើលផងដែរ ស្របគ្នាដែលរូបក្មេងស្រីម្នាក់ ត្រូវគេសង្ស័យថា អាចជាកូនស្រីលាក់មុខរបស់នាង។

យោងតាមគណនីហ្វេសប៊ុកមួយបាននិយាយថា ”កូនធំប៉ុណ្ណាហើយកា? គ្នានឹកឯងណាស់ យ៉ាងណាយើងធ្លាប់ធ្វើការជាមួយគ្នា អ្ហែងលើកនេះសំណាងណាស់ដែលបានការប្ដីត្រឹមត្រូវ មិនដូចកាលទាក់ទងអាប្ដីគេនោះ ក្រំចិត្តឥតអំពើបានកូន១ហើយដោះដៃ តែមិនអីទេព្រោះយើងបានពីគេគួរសមដែរ​ ព្រោះយើងប៉ិនទាក់ យាយចឹងឈប់ទៅរកគ្រូប្រសិទ្ធិសារិកាលិនថោងនៅ?” អមដោយការលើកឡើងគេ ឃើញមានការបង្ហោះអោយស្គាល់ពីរូបក្មេងស្រីម្នាក់ មានមុខមាត់ស្រដៀងនាង ឈ្មោះ ម៉ីជីង ដែលមានមុខមាត់ស្រដៀងនាងបេះបិត ដែលគេសង្ស័យថាជាកូនស្រីរបស់នាង ជាមន្ត្រីស្នងការម្នាក់ ក្នុងពេលនាងផ្ទុះរឿវររ៉ាវស្នេហាមន្ត្រីធំ ហើយបាត់មុខពីសិល្បៈ។ យ៉ាងណាមិញ អ្នកខ្លះក៏អះអាងថាអាចជាកូនម្ដាយនាងជាមួយស្វាមីក្រោយផងដែរ បើទោះជាពេលកន្លងមកមានការចញផ្សាយថានាងត្រូវគេសង្ស័យថាពរពោះ និងអាចទៅសម្ងំកើតក្មេងស្រីនេះក្នងប្រទេសថៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here