នាង វ៉ាងសាន់ បុកពោះក្រោយពិនិត្យឃើញជម្ងឺ ប្រឈមនឹងការវះកាត់

0

 

អត្ថបទ៖ រុន ណាកូ 

បន្ទាប់ពីមានអាការៈចុក ពឺតបរិវេណ ឆ្អឹងខ្នងច្រើនខែ ពេលនេះលទ្ធផលបង្ហាញមកហើយថា ពិធីករហង្សមាស លោក នាង វ៉ាងសាន់ កើតមានជម្ងឺកៀបសរសៃឆ្នឹងខ្នង។ លោកកំពុងបារម្ភពីការវះកាត់ ប្រសិនបើលទ្ធផលផ្លូវការតម្រូវអោយលោកឡើងជ្រុញទើបជាសះស្បើយ។


លោក នាង វ៉ាងសាន់ និយាយថា មួយរយៈមកហើយ ដែលលោកកើតមានឈរធ្វើពិធីករ ឬ អង្គុយយូរម៉ោងលែងបាន ដល់ថ្នាក់សូម្បីលើឆាកក៏មានសភាពចំកោងខ្នង ឬ កោងទៅធ្វេង កោងទៅស្ដាំ ដើម្បីកុំអោយចុកខ្លាំង។ លោកកាន់តែមានអារម្មណ៍មិនសប្បាយចិត្ត នៅពេលទៅថតនៅពេទ្យ ហើយលទ្ធផលចេញមកថាលោកកៀបសរសៃឆ្នឹងខ្នង ដែលប្រឈមនឹងការវះកាត់។ យ៉ាងណាមិញលោកថា គ្រូពេទ្យជំនាញបានតម្រូវអោយលោកអនុវត្តន៍វិធីផ្សេងៗមុននឹងការវះកាត់សិន ប្រសិនបើសភាពកៀបសរសៃនៅតែមិមអាចជាសះ ទើបនឹងវះកាត់។ លោកបញ្ជាក់ថា មិនហ៊ានវះកាត់ទេ គឺនឹងប្រើថ្នាំនិង ធ្វើចលនាអោយអស់លទ្ធភាព ដោយសារជម្ងឺនេះអ្នកខ្លះមិនវះកាត់ក៍ជា ហើយអ្នកវះកាត់ខ្លះក៍ប្រឈមផ្សេងៗ។ 

លោក នាង វ៉ាងសាន់ បញ្ជាក់ថា មួយរយៈនេះ លោកមានជម្ងឺបណ្ដាក់គ្នាដូចខ្យងក្ដក់ អស់ពីក្រពះពោះវៀត ផ្ដាសាយធំ ឥលូវដល់កៀបសរសៃឆ្អឹងទៀត។ លោកថាតារាញញឹមតែនៅលើឆាកប៉ុណ្ណោះ តែចុះមកវិញបន្ទុកក្នុងគ្រួសារក៍បន្ទុក ហើយឈឺក៍ឈឺ៕

LEAVE A REPLY

Please enter your comment!
Please enter your name here