វិភាគភាពប្រែប្រួល តន់ ច័ន្ទសីម៉ា ក្រោយឡើងកូដ

0
  1. អត្ថបទ៖ រុន ណាកូ

មួយរយៈចុងក្រោយ គេកត់សម្គាល់ថា តារាចម្រៀងវ័យក្មេង កញ្ញា តន់ ច័ន្ទសីម៉ា មិនត្រឹមតែបញ្ចេញបទចម្រៀងច្រើនបទ ហើយបុកត្រូវអារម្មណ៍យុវវ័យ ធ្វើអោយកេរ្តិ៍ឈ្មោះរបស់នាងហក់ឡើងប៉ុណ្ណោះទេ សូម្បីសម្រស់របស់នាងក៍ប្រែប្លែកណាស់ណាស់។ មិនថាស្ទីលបែបយុវវ័យ ឬ ស្រគត់ស្រគំបែបបុរាណ តារាស្រីរូបនេះ កានតែមើលកាន់តែស្អាត ពិសេសបន្ទាប់ពីនាងដោះធ្មេញចេញ។

គ្មានអ្នកណាមិនកត់សម្គាល់នោះទេ ជាមួយនឹងសម្រស់នាពេលចុងក្រោយ របស់តារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា។ ម្ចាស់បទ”អ្នកខាងនេះ នឹកអ្នកខាងនោះ” រូបនេះ ស្អាតមិនចាញ់តារាសម្ដែងទេ ដោយសារតារនាងមានទម្រង់បែបកូនកាត់ ហើយទម្រង់មុខ និងរូបរាងអំណោយផលពីធម្មជាតិ។ ទម្រង់មុខរបស់នាង ស្ទើរតែដូចមនុស្សពីរផ្សេងនៅពេលផាត់កាច ផាត់ស្លូត ឬ តែងខ្លួនបែបប្រពៃណី និងបែបសម័យ។

ម្នាក់ៗសរសើរថា តន់ ច័ន្ទសីម៉ា មិនត្រឹមតែស្អាតប្លែកក្រោយពេលឡើងកូដទេ សូម្បីតែប៉ុន្មានបទចុងក្រោយរបស់នាង ក៏ទទួលបានការគាំទ្រមិនធម្មតានោះដែរ។ ក្រឡេកទៅមើលទីផ្សារចេញច្រៀង ក៏កាក់កបណាស់ដែរ ទើបធ្វើអោយតារាវ័យក្មេងរូបនេះ មានឱកាសចូលផលិតកម្ម Galaxy និងកាន់តែធ្វើអោយសាច់ឈាមនាងភ្លឺថ្លាស្រស់ស្អាតខុសពីពេលមុន។

 

LEAVE A REPLY

Please enter your comment!
Please enter your name here