លន់ ដាណេ និង នេន ទុំ កាន់តែប្លែកៗ

0
- Advertisement Banner -

ក្នុងដំណើរទៅសម្ដែង នៅប្រទេសអូស្ត្រាលី ដែលកៀកនឹងត្រលប់មកស្រុកវិញ នៅចុងខែតុលានេះ គេឃើញតារាកំប្លែង និងជាតារាសម្ដែង កញ្ញា លន់ ដាណេ ទទួលជោគជ័យខ្លាំងជាមួយការសម្ដែង ជាមួយនាយពែកមី និង នេន ទុំ ជាដើម។ យ៉ាងណាមិញ តារាស្រីរូបនេះ ត្រូវគេកត់សម្គាល់ថា មានសកម្មភាពប្លែកជាមួយនេន ទុំ ក្រោយពីអ្នកទាំងពីរមានឱកាសស្នាក់នៅកន្លែងតែមួយ និងច្រៀងរាំជាមួយគ្នា។

មិនត្រឹមតែច្រៀងរាំ ហើយទទួលបានការគាំទ្រនៅក្នុងទីតាំងដែលនាងបង្ហាញខ្លួនប៉ុណ្ណោះទេ លន់ ដាណេ ក៏ធ្វើអោយម្នាក់ៗបើកភ្នែកមើលសម្រស់ក្នុងបទ”ចេញក៏លេង ចូលក៏លេង លេងអោយច្បាស់” ដែលជា MV ក្ដៅៗរបស់តារាចម្រៀងលោក នេន ទុំ និង កញ្ញា កាកា KH ធ្វើអោយអ្នកលេងហ្វេសប៊ុកកត់សម្គាល់ផងដែរ។ នៅពីក្រោយការសម្ដែងបទនេះ មានការយល់ថា ដាណេ និង នេន ទុំ យល់គ្នាលើសពីមិត្តភ័ក្ត្រ ខណៈដែលអ្នកទងពីរក៏មើលទៅស្និទ្ធៗ រហូតមានការសង្ស័យ។ សូម្បីតែក្នុងវីដេអូ Live ក៏តារា២រូបនេះស្អិតគ្នាដូចតាំងម៉ែ និងមើលទៅដូចជាយល់ចិត្តយល់ថ្លើមគ្នាលើសពីដៃគូចម្រៀងផងដែរ បើទោះជាភាគីទាំងពីរប្រកែកថា គ្រាន់តែជាការលេងសើច។ លន់ ដាណេ ថ្លែងថា ដោយសារតែនាង និងនេន ទុំ ជាមនុស្សលេងសើច ហើយជួបមុខ និងធ្បើការនៅអីស្ត្រាលីជាមួយគ្នាច្រើន ទើបនាងស្មិទ្ធស្នាលក៏ជាងតារាផ្សេងទៀត។ នាងថារវាងខ្លួន និង នេន ទុំ គែដូចបងប្អូន ហើយបើទោះជាមើលទៅលេងសើចគ្នាច្រើនធ្វើអោយគេយល់ច្រលំបន្តិច ប៉ុន្តែការពិតអត់មានអ្វីលើសពីមិត្តភាពទេ។ កញ្ញាមានតែរំភើប និងសប្បាយចិត្តដែលកញ្ញាត្រូវបានម្ចាស់បទជ្រើសអោយសម្ដែងក្នុងបទ”ចេញក៏លេង ចូលក៏លេង លេងអោយច្បាស់” ដែលធ្វើអោយបានគ្រងឈុតស្បែក ដែលមើលទៅគឺដូចនារីបរទេស។ សម្ដែងមួយបទនេះ មើលទៅដូចថតលេងៗ ដើម្បីសប្បាយប៉ុណ្ណោះ ប៉ុន្តែសម្រាប់លទ្ធផល គឺមានការគាំទ្រខ្លាំងដោយ ដោយសារតែបទចម្រៀងនឹងផ្ទុះ។ នាងកាន់តែសប្បាយចិត្ត ដែលអ្នកទស្សនាបទហ្នឹង ឆាយមកសរសើរថាមើលនាងមិនចង់ស្គាល់ពេលស្លៀកខោស្បែក និងអាវស្បែក ក្នុងពេលសម្ដែង ដែលនាងក៏ចាត់ទុកថា ពិតជាមានអ្នកបានឃើញនាងច្រើន ក្រោយពេលសម្ដែងរួចរាល់។ នាងថាខ្លួនធ្លាប់តែសម្ដែងកំប្លែង តែពេលមកងត MV ហើយបានថតបទអ្នកល្បីគែនេន ទុំ និងកាកាអូស្រ្តាលី ទៀត គឺពិតជាសប្បាយចិត្ត ពេលមានអ្នកគាំទ្រច្រើន។

កញ្ញា លន់ ដាណេ បន្តថា នាងនឹងត្រលប់មកកម្ពុជា នៅថ្ងៃ២២ តុលា ក្នុងឆ្នាំ២០១៩ នេះហើយ ដោយមិនពន្យារពេលទៀតទេ ដោយសារតែនាងមានការងារក្នុងស្រុកដែលកុងត្រាហើយ ត្រូវសម្ដែង។ នាងនៅតែអះអាងថារវាងនាង និង នេន ទុំ មិនអាចក្លាយជាផ្ដេសផ្ដាស់កើតទេ បើទោះជាមើលទៅឃើញស្និទ្ធិប្លែក។ ក្រោយមកដល់កម្ពុជា នាងក៏គម្រោងសម្ដែង MV បន្តបន្ទាប់ផងដែរ បន្ទាប់ពីបង្ហាញខ្លួនក្នុងបទនេះ ហើយមើលទៅចំណេញការចាប់អារម្មណ៍។

LEAVE A REPLY

Please enter your comment!
Please enter your name here