សូមសរសើរភាពក្លាហាន! អុឹម ជីវ៉ា ប្រកាសមិនខ្លាចគុក ករណីរិះគន់អ្នកតំណាងរាស្ត្រ ឈាង វុន

0

ខណៈដែលសារព័ត៌មួយចំនួនបានសរសេរថា លោក អុឹម ជីវ៉ា នឹងប្រឈមផ្លូវច្បាប់ ដោយអាចជាប់ពន្ធនាគារ លើករណីត្រាប់តាម តំណាងរាស្ត្រ លោក ឈាង វុន នោះ តារារូបនេះ បានបង្ហោះសារបង្ហាញជំហរគួរអោយសរសើរថាលោកមិនខ្លាចផ្លូវច្បាប់លើករណីនេះឡើយ។ ការឆ្លើយតបរបស់លោក បានធ្វើអោយក្រុមតែស្ករមួយចំនួន បើកភ្នែកធំៗ និងធ្វើអោយអ្នកសម្ដែងការបារម្ភពីការរងសម្ពាធផ្លូវច្បាប់របស់លោក រឹតតែសរសើរ និង គាំទ្រ។

លោកបានសរសេរបង្ហោះថា”អុឹម ជីវ៉ា មិនបានសម្លាប់មនុស្ស ឬ លក់គ្រឿងញៀនទេ ឬ ធ្វើអ្វីអោយខុសច្បាប់ឡើយ ដូច្នេះកុំថាឡើយគុក ជីតាគុក ក៏អុឹម ជីវ៉ា មិនខ្លាចដែរ! “។ ការបង្ហោះរបស់លោក គឺឆ្លើយតបនឹងការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថា វីដេអូ ត្រាប់តាមលោក ឈាង វុន ដែលបានចែកចាយជាសាធារណៈរបស់លោក បានធ្វើអោយប៉ះពាល់ដល់តម្លៃ និងភាពថ្លៃថ្នូររបស់មន្ត្រីសាធារណៈ និងថាជាការប្រមាថតំណាងរាស្ត្រ ដែលបានទទួលស្គាល់ដោយការបោះឆ្នោត។ សារព័ត៌មាននោះបានលើកយកចំណុចច្បាប់មកភ្ជាប់ថា”មាត្រា​៥០២ នៃក្រមព្រហ្មទណ្ឌ បានចែងថា ការប្រមាថចំពោះអ្នករាជការសាធារណៈ ឬចំពោះពលរដ្ឋដែលទទួលបានអាណត្តិសាធារណៈដោយការបោះឆ្នោតនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងការបំពេញការងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ថ្ងៃទៅ៦ថ្ងៃ និងពិន័យជាប្រាក់ ១ពាន់រៀល ទៅ១សែនរៀល”។

ដោយយោងលើមាត្រានេះ ទើបគេអះអាងថា វីដេអូរិះគន់របស់លោក អុឹម ជីវ៉ា ថាអាចត្រូវបានជាប់បន្ទុកផ្លូវច្បាប់។ យ៉ាងណាមិញ ក្រោយការបង្ហោះរបស់លោក អុឹម ជីវ៉ា បានធ្វើអោយគេសរសើរថាលោកគឺតារាដែលមានភាពក្លាហាន ខណៈដែលវីដេអូ វីដេអូត្រាប់តាមរបស់លោក ក៏ស្របនឹងការរិះគន់ពេញសង្គមហ្វេសប៑ុក ក្រោយពេលកិច្ចសម្ភាសន៍របស់អ្នកតំណាងរាស្ត្រលោក ឈាង វុន ត្រូវបានផ្សព្វផ្សាយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here