ស្រេង ឈាងឡេង លាតត្រដាងជីវិតក្នុងរឿង”មើលងាយ”

0

មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីTrailer រឿង”មើលងាយ”ត្រូវគេឃើញ លោក ស្រេង ឈាងឡេង ដែលគេស្គាល់ថាជាអ្នកជំនួញដីធ្លីជោគជ័យម្នាក់ សម្ដែងជាតួឯក។ អ្វីដែលកាន់តែធ្វើអោយម្នាក់ៗ ចាប់អារម្មណ៍ទៅទៀត គឺភាពយន្តនេះស្ដីពីជីវិតអតីតកាលរបស់លោក ដែលធ្លាប់ជាន់ពន្លិចដោយពាក្យសម្ដីមាក់ងាយ។

តាមការអះអាង ភាពយន្តខ្លីរឿង”មើលងាយ” ដែលលោកសម្ដែងជាតួឯកនេះ មានសាច់រឿងឆ្លុះបញ្ចាំងពីអតីតកាលដែលតារារូបនេះធ្លាប់ឆ្លងកាត់។ ក្នុងភាពយន្តនេះ លោកសម្ដែងជាតួឯកតែម្ដង ខណៈដែលការសម្ដែងជាតួឯកលើកដំបូងរបស់លោកក្រៅពីត្រូវសាច់រឿង ក៏ត្រូវគេមើលឃើញពីទេពកោសល្យមិនចាញ់អ្នកមានបទពិសោធន៍កាន់ឆ្នាំ។ នេះជាស្នាដៃថ្មីដែលអ្នកជំនួញដីធ្លីវ័យក្មេង និងជានិស្សិតពេទ្យរូបនេះ រំលេចឡើង នៅក្នុងវិស័យសម្ដែង។

លោក ស្រេង ឈាងឡេង បញ្ជាក់ថា ប្រភពដែលនាំអោយមានភាពយន្តរឿង”មើលងាយ” ហើយលោកបានសម្ដែងតួឯក គឺដោយសារក្រុមផលិតករមកសិក្សាជីវិតជោគជ័យរបស់លោក ហើយដោយចាប់អារម្មណ៍ពីការតស៑ូ ផលិតករក៏ស្នើសុំចងក្រងជាសាច់រឿង ដោយជ្រើសអោយលោកសម្ដែងជាតួឯកដោយផ្ទាល់។ ក្នុងសាច់រឿងនេះ លោកថាខ្លួនសម្ដែងចូលតួ ដោយសារតែនោះជាអតីតកាលរបស់ខ្លួន ជាពិសេសនៅពេលរំលឹកដល់ការមាក់ងាយរបស់មនុស្សមួយចំនួន។ ភាពយន្តនេះ ជារឿងពិតរបស់ខ្លួន ប៉ុន្តែសាច់រឿងក៏ឆ្លុះបញ្ចាំងពីសង្គមទាំងមូលដែលធ្លាប់រងការមាក់ងាយផងដែរ ទើបលោកយល់ថាសាច់រឿងដែលខ្លួនសម្ដែង ជាការផ្ដល់កម្លាំងចិត្តដល់អ្នកមិនទាន់ជោគជ័យ។ ភាពយន្តខ្លីនេះ នឹងដាក់បង្ហោះឆាប់ៗ ខណៈដែលជំនួញដីធ្លី និង ជំនួញនាំចូល និងផលិតឱសថរបស់លោក ទទួលផ្លែផ្កា។

LEAVE A REPLY

Please enter your comment!
Please enter your name here