បញ្ញា សិទ្ធិ ចាប់ផ្ដើមដើរផ្លូវកំប្លែងស្ងួត

0

មិនត្រឹមតែមានទេពកោសល្យក្នុងវិស័យចម្រៀង សម្ដែង និង ពិធីករទេ លោក បញ្ញា សិទ្ធិ ក៏ចាប់ផ្ដើមបែកគំនិតរកលុយពីអាជីពថ្មីមួយទៀត គឺពីអាជីពជាអ្នកកំប្លែងផងដែរ។ ដ្បិតថាមិនមែនជាជំនាញដើម ប៉ុន្តែគេឃើញតារាវ័យក្មេងរូបនេះអាចកំប្លែងស្ងួតបានល្អ នៅក្នុងវីដេអូកំប្លែងៗរបស់លោក ដែលលោកដឹកនាំផលិតដោយផ្ទាល់បង្ហោះលើផេក។

ការលើកឡើងនេះគឺបន្ទាប់ពីលោក បញ្ញា សិទ្ធិ បង្ហោះវីដេអូកំប្លែងៗ ដែលលោកដឹកនាំ និងសម្ដែងដោយផ្ទាល់របស់ខ្លួនជាច្រើនឃ្លីប ហើយត្រូវគេកត់សម្គាល់ថាលោកកំប្លែងស្ងួតបានល្អ។ វីដេអូកំប្លែងរបស់លោក ក៏ត្រូវគេឃើញមានអ្នកស្ពុនស័រ ដែលជួយអោយលោកអាចរកលុយបានពីអាជីពមួយនេះជាបណ្ដើរៗផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកបញ្ញា សិទ្ធិ ក៏អាចអូសក្រុមកំប្លែងដែលលោកប្រមូលផ្ដុំ ឡើងសម្ដែង និងច្រៀងលើឆាក ដែលធ្វើអោយគេសុទ្ធតែមើលឃើញថាលោកសម្ដែងកំប្លែងបែបស្ងួតអោយគេសើចបានល្អមិនចាញ់តារាកំប្លែងអាជីពចាស់បទពិសោធន៍នោះផងដែរ។

លោកធ្លាប់បានបញ្ជាក់ថាការផលិតឃ្លីបកំប្លែងៗ មិនត្រឹមតែធ្វើអោយលោកអាចរកចំណូលបានពីក្រុមហ៑ុនស្ពុនស័រប៉ុណ្ណោះទេ ប៉ុន្តែក៏អាចអោយមើលមើលឃើញពីទេពកោសល្យកំប្លែងរបស់លោក និងធ្វើអោយក្រុមផលិតករមិនសូវភ្លេចឈ្មោះលោក ធ្វើអោយលោកដេកស្អាតព្រោះតែវត្តមានតារាថ្មីដូចមុននោះផងដែរ។ លោកប្រកាសថា នឹងធ្វើឈុតកំប្លែងៗ អោយកាន់តែល្អ ខណៈដែលលោកក៏ត្រៀមផលិតរឿងខ្លីៗ ដើម្បីរំលេចពីការសម្ដែងកុំអោយស្ងប់ស្ងាត់ទន្ទឹមគ្នាក្នុងពេលខាងមុខនោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here