ម្ចាស់បទ”អាចរួមទុក្ខ ហេតុអ្វីមិនអាចរួមសុខ” ចេញ២បទ ដុតអារម្មណ៍ពលករខែភ្ជុំ

0

បន្ទាប់ពីទទួលបានការចាប់អរម្មណ៍ក្នុងបទ”អាចរួមទុក្ខ ហេតុអ្វីមិនអាចរួមសុខ” លោក ជា សុភា បានបញ្ចេញ២បទទៀតហើយ ដោយបទចម្រៀងទាំងពីររបស់លោកគឺមួយបទនិយាយពីញើសពលករដែលខំតស៑ូដើម្បីគ្រួសារ និងមួយបទទៀតរៀបរាប់ពីការជួបជុំរបស់បងប្អូនខ្មែរក្នុងឱកាសបុណ្យភ្ជុំ។

ចម្រៀងទាំង២បទរបស់លោក ជា សុភាដែលចេញបង្ហោះទាំង២បទនោះ សុទ្ធតែជាស្នាដៃតែងនិពន្ធរបស់លោក វិរៈ ពន្លក ដែលជាអ្នកនិពន្ធចម្រៀងឆ្នើម ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ដោយស្នាដៃរបស់លោក បានជួយអោយតារាចម្រៀងច្រើននាក់រួចមកហើយល្បីឈ្មោះ។ បទចម្រៀងទាំង២បទនោះគឺបទ”ញើសឈាមពលករ” និងបទ”ទិដ្ឋភាពស្រុកស្រែនាពេលភ្ជុំបិណ្ឌ”។ បទចម្រៀងក្ដៅៗរបស់លោក កំពុងកញ្ជ្រោលអារម្មណ៍អ្នកគាំទ្រអោយចូលស្ដាប់ក្រោយការបង្ហោះលើឆាណែលយូធូប ក្នុងចំនួនច្រើនភ្លាមៗតែម្ដង ដោយសារតែបទចម្រៀងនេះ ទាំងពិរោះ និងមានអត្ថន័យ។ ខ្លឹមសារបទចម្រៀងរបស់លោក ហាក់បុកត្រូវទឹកចិត្តពលករ និងកម្មករ ជាពិសេសគឺបងប្អូនអ្នករស់នៅស្រុកស្រែចម្ការភាគច្រើននោះផង ទើបគ្រាន់តែចេញបង្ហោះភ្លាមក៏ទទួលបានការចាប់អារម្មណ៍ខ្ពស់តែម្ដង មិនចាញ់បទ”អាចរួមទុក្ខ ហេតុអ្វីមិនអាចរួមសុខ” ដែលល្បីក្នុងស្រទាប់មហាជន យ៉ាងកក្រើកនោះ។ ជាមួយនឹងវត្តមានបទថ្មីទាំង២ លោក ជា សភាក៏ត្រូវគេកោតសរសើរថាជាតារាចម្រៀងពន្លកថ្មីដែលមានសំណាងផងដែរ ដែលមានអ្នកនិពន្ធមានសមត្ថភាព រង់ចាំផលិតបទអោយបណ្ដាក់គ្នា ដែលផ្ទុយពីតារាចម្រៀងមួយចំនួន ដែលចេញបទច្រើន តែរកបទដែលជួយអោយពួកគេទទួលបានការគាំទ្រខ្ពស់ក្នុងរយៈពេលខ្លីបែបនេះមិនបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here