អតីតMiss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា ត្រូវគេកត់សម្គាល់ថាឡើងគីឡូយ៉ាងខ្លាំង តែនាងនៅតែមានរូបសម្រស់ស្រស់សោភា ក្នុងជំនួបជាមួយនឹង អតីតបេក្ខនារីក្នុងកម្មវិធី Khmer top model ដូចជា កញ្ញា ចាន់ គង្ការ និងអតីតFreshei ជំនាន់ទី15 កញ្ញា សូម៉ា ឡាឡែន នៅពេលអ្នកទាំង៣ លេចមុខថតបទ”ត្រគៀកធំ” ដែលជាសំនៀងរបស់លោក Pich Yano។ សកម្មភាពលេចមុខរបស់នារីស្រស់ស្អាតទាំង បានធ្វើអោយមានការចាប់អារម្មណ៍គួរសម ជាពិសេសជាមួយនឹងស្ទីលរាំសុិចសុី ក្នុងបទ original song មួយនេះ។
កញ្ញា ខ្លឹម ស្រីគា ថាបទចម្រៀងនេះ កញ្ញានឹងតារាសម្ដែងទាំងអស់រួមគ្នាផលិតឡើង ដោយមិនមែនគ្រាន់តែជាតារាសម្ដែងដែលត្រូវបានម្ចាស់បទទាក់ទងអោយមកសម្ដែងនោះទេ។ អ្នកនាងបានទាំងបង្ហើបថា បានចំណាយធនធានផ្ទាល់ខ្លួនសរុបគ្នាអស់ច្រើនគួរសម ដើម្បីអោយ MV បទ”ត្រកៀកធំ” ដែលនឹងបង្ហោះក្នុងពេលឆាប់ៗ មានការគាំទ្រ។ នាងក៏ប្រកាសពីការសម្រករាង ដើម្បីអោយអ្នកគាំទ្រភ្ញាក់ផ្អើលក្នុងពេលខាងមុខផងដែរ បន្ទាប់ពីមានការរិះគន់ថានាងបណ្ដោយអោយឡើងគីឡូខូចរាងអស់៕


















