ពិតជាពិសេស ថ្ងៃខួប៣ឆ្នាំចំណងស្នេហ៍ ទេព បូព្រឹក្ស និង ដេវីត

0

 

អត្ថបទ៖ រុន ណាកូ

តារា ចម្រៀងស្រស់សោភា ដែលកំពុងមានប្រជាប្រិយក្នុងស្រទាប់យុវ័យ គឺកញ្ញា ទេព បូព្រឹក្ស មុននេះ បន្តិច បាន ទម្លាយ សារ ចេញពី អារម្មណ៍ ពិត ផ្ទាល់ខ្លួន ថា ចង់ដឹងពីស្នេហារបស់នាងទេ ដោយនាងប្រកាសថានឹងផុសនៅក្នុង youtube ដើម្បីលាតត្រដាងពីប្រវត្តិស្នេហាកាលពី៣ឆ្នាំមុន។ កញ្ញាក៏បានប្រកាសថា កាលពីថ្ងៃទី៧ កញ្ញា ៣ឆ្នាំមុន គឺជាថ្ងៃដែលនាង និង លោក ដេវីត ទើបតែចាប់ផ្ដើមស្រលាញ់គ្នាប៉ុណ្ណោះ។ អុីចឹងហើយទើបម្នាក់ៗកោតសរសើរ ដែលអ្នកទាំងពីរចាំបាននូវថ្ងៃដំបូងនៃកំណើតស្នេហ៍ ហើយថែមទាំងធ្វើពិធីរំលឹកអនុស្សាវរីយ៍ ដើម្បីរឹតចំណងស្នេហ៍ទៀត។ នាងបានសរសេរយ៉ាងផ្អែមល្ហែមបង្ហោះថា រយៈពេល៣ឆ្នាំនេះ ស្នេហារបស់នាងនឹងលោក ដេវិត ពោរពេញដោយអនុស្សាវរីយរៀបរាប់មិនអស់ ដែលការបង្ហោះរបស់នាង និងគូស្នេហ៍ ធ្វើឲ្យអ្នកគាំទ្រច្រណែនមិនតិចទេ។ កញ្ញា ទេព បូព្រឹក្ស សរសេរបង្ហោះថា«3ឆ្នាំហើយដែលយើងបានស្គាល់គ្នា តើអ្នកទាំងអស់គ្នាចង់ដឹងពីរឿងរាវស្នេហាខ្ញុំអត់? ខ្ញុំនឹងធ្វើជាvideo post ក្នុង YouTube channelរបស់ខ្ញុំ នឹងផុសនៅថ្ងៃ10នេះតែម្តង ព្រោះវាច្រើនពេករៀបរាប់មិនអស់? G-Devith អេតែឆ្នាំនេះដូចអត់ទាន់ឃើញចំហាយ
កាដូរសោះ»។

ខាងក្រោមនេះ ជារូបភាពផ្អែមល្ហែមនៃការរំលឹកខួប៣ឆ្នាំ នៃចំណងស្នេហ៍រវាងកញ្ញាទេព បូព្រឹក្យ និង លោក ដេវិត ដែលបានរៀបចំឡើងយ៉ាងរ៉ូមេទិកនៅក្នុងបរិយាកាសរំលេចសុទ្ធតែពណ៌សគួរឲ្យចាប់អារម្មណ៍ កាលពីយប់ថ្ងៃទី៧ កញ្ញា៖

 

LEAVE A REPLY

Please enter your comment!
Please enter your name here