ម្ចាស់បទ”បើបងបាត់ការចងចាំ” ត្រៀមចេញបទចម្រៀងក្នុងផលិតកម្មថ្មី

0

 

អត្ថបទ៖ រុន ណាកូ

បន្ទាប់ពីធ្វើជាតារាចម្រៀងឯករាជ្យមួយរយៈ ហើយទទួលបានការគាំទ្រខ្លាំងក្នុងបទចម្រៀង”បើបងបាត់ការចងចាំ” ពេលនេះអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀង Melody របស់ទូរទស្សន៍បាយ័ន្ត លោក បូ តាំងហ៑ាង ត្រូវបានគេអះអាងថាបានចូលជ្រកក្នុងផលិតកម្មថ្មីមួយហើយ ដោយលោកត្រៀមនឹងចេញបទចម្រៀងក្នុងផលិតកម្មថ្មីនោះកុ្នងពេលឆាប់ៗ។ ពាក់ព័ន្ធនឹងការលើកឡើងនេះ សាមីខ្លួនបានទទួលស្គាល់ថាវាជាការពិត។

លោក បូតាំងហ៑ាង បាននិយាយថាលោកពិតជាបានចូលជ្រកក្នុងផលិតកម្មថ្មីមួយមែន គឺផលិតកម្ម Music ដោយលោកបានថតបទចម្រៀងជាច្រើនបទរួចមកហើយនៅក្នុងផលិតកម្មនេះ។ បទទាំងនោះនឹងត្រៀមចេញក្នុងពេលឆាប់ៗ។ លោករំពឹងថាបទចម្រៀងទាំងអស់នេះនឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់ស្រទាប់យុវ័យ ដោយក្នុងនោះបទចម្រៀងមនោសញ្ចេតនា ក៏ដូចជាបទឆ្លងឆ្លើយមួយចំនួនផងដែរ។ ទោះបីយ៉ាងណា លោកក៏មិនទាន់ប្រាកដចិត្តថា ការជឿជាក់របស់លោកជាមួយនឹងស្នាដៃថ្មីទាំងនោះ នឹងជួយឲ្យលោកទទួលបានការគាំទ្រខ្លាំងដូចជាបទ”បើបងបាត់កាចងចាំ” នៅឡើយទេ ដោយលោកប្រាប់ថាក្ដីរំពឹងគឺមាន ប៉ុន្តែត្រូវរង់ចាំមើលការស្ទាបស្ទង់សិន។

ជាមួយនឹងការប្រកាសអោយដឹងជាផ្លូវការនេះ ធ្វើឲ្យអ្នកគាំទ្ររបស់លោកជាច្រើនសន្ទះសារចង់ស្តាប់បទចម្រៀងថ្មីៗរបស់លោក ក្នុងផលិតកម្មថ្មីនោះ បើទោះបីជាការជឿជាក់របស់លោកមានភាពស្ទាក់ស្ទើរ។ អ្នកគាំទ្រភាគច្រើនជឿជាក់ថាបទចម្រៀងរបស់លោកដែលត្រៀមបង្ហាញឡើងនោះ នឹងជួយឲ្យលោកឈានឡើងមួយកម្រិត បើធៀបនឹងពេលលោកនៅជាតារាចម្រៀងឯករាជ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here