អ្នកដាំដូងនៅ”ឋានព្រះឥន្ទ” ​រំភើបចិត្តនឹងយុវជន​ខ្មែរ​ ដែល​សមត្ថភាពគិត និង ចងចាំខ្លាំងនៅថៃ ដល់ថ្នាក់ប្រកាស……

0

ទើបតែបរិច្ចាគចថវិកាជួយដល់យុវជនដែលមានសមត្ថភាពធ្វើគ្រឿងយន្ត និងអ្នកមានស្នាដៃផ្សេងៗមុននេះបន្តិចសោះ ពេលនេះ យុវជនខ្មែរមួយរូប គឺ លោក ហុង ភារិន ដែលធ្វើឲ្យពិភពលោកទទួលស្គាល់ពីជនជាតិខ្មែរកាន់តែច្បាស់ ដោយសារតែលោកមានសមត្ថភាពគិត និងចងចាំខ្ពស់ ហើយបានបង្ហាញសមត្ថភាពដ៏អស្ចារ្យនេះ ក្នុងកម្មវិធីលំដាប់ប្រទេសថៃកាលពីពេលថ្មីៗនោះ បានធ្វើអោយអ្នកដាំដូងល្បីឈ្មោះ នៅគម្រោង”ឋានព្រះឥន្ទ” ប្រកាសទៀតហើយ។ លោកបានកោតសរសើរមិនដាច់ពីមាត់ដល់យុវវជនរូបនេះ និងបានប្រកាសជួយជាទឹកប្រាក់ និងផ្ដល់នូវជំនាញផង ដើម្បីជាការលលើកទឹកចិត្ត។

លោក ហង្ស ព្រីន្យយ៉ា ដែលត្រូវគេស្គាល់ថាជាអ្នកជំនាញផ្នែកកសិកម្មមួយរូប និងជាម្ចាស់គម្រោងបង្កើតចម្ការទ្រង់ទ្រាយធំឈ្មោះ”ឋានព្រះឥន្ទ” បានបង្ហាញពីការចាប់អារម្មណ៍ និងប្រកាសស្វែងរកភ្លាមៗ ដើម្បីឲ្យយុវជន​ ហុង ភារិន ទទួលបានថវិកាឧបតម្ភពីលោកជាការលើកទឹកចិត្ត។ លោកថាខ្លួនពិតជារំភើប ដែលយុវជនខ្មែរវ័យ២២ឆ្នាំ​ និងកំពុងសិក្សាអាហារូបករណ៍នៅក្នុងសាកលវិទ្យាល័យមួយ នៅ​ប្រទេសថៃ​ អាចធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល។ សមត្ថភាពនេះ លោកថា បានជំរុញទឹកចិត្តឲ្យលោកចង់ជួយថវិកាទឹកចិត្តចំនួន១៥០០ដុល្លារភ្លាមៗ ដោយសារតែលោកបានស្ដាប់ការរៀបរាប់របស់លោក ហុង ភារិន ក្នុងវីដេអូឃ្លីបក៏អះអាងថា មានការខ្វះខាតច្រើបក្នុងការសិក្សានៅប្រទេសថៃនោះ។ លោកក៏ប្រកាសបន្តជួយដល់យុវជនរូបនេះក្នុងពេលបន្តបន្ទាប់ ប្រសិនបើ ហុង ភារិន ដែលកំពុងល្បីក្នុងកម្មវិធី“Super100” របស់ស្ថានីយ៍ទូរទស្សន៍ថៃឈ្មោះ Workpoint Enterntainment ​ត្រូវការឲ្យក្រុមហ៑ុនហង្សម្ចាស់ដី និងគម្រោង”ឋានព្រះឥន្ទ” ដែលគម្រោងបង្កើតចម្ការរាប់មុឺនហិកតាររបស់លោកជួយលើផ្នែកការងារ ឬ ជំនាញណាមួយ។

លោក ហង្ស ព្រីន្យយ៉ា បន្តថាលោក ហុង ភារិន មិនមែនជាកូនខ្មែរដំបូងដែលលោកបានឧបត្ថម្ភនោះទេ ដោយសារតែពេលកន្លងមក លោកបានរួមចំណែកឧបត្ថម្ភលើកទឹកចិត្តបែបនេះដល់កូនខ្មែរ ដែលមានសមត្ថភាពអាចធ្វើបាននូវអ្វីមួយច្រើននាក់មកហើយមិនថាអ្នកធ្វើមនុស្សយន្ត ឬ អ្នកធ្វើអ្វីផ្សេង ដោយមិនរាប់បញ្ចូលការបរិច្ចាគជួយដល់កុមារកំព្រា និងសាលារៀនក្រីក្រនៅឡើយ។ ក្នុងនាមជាអ្នកបង្កើតគម្រោង”ឋានព្រះឥន្ទ”មួយរូប លោកតែងប្រាប់ខ្លួនឯង និងក្រុមការងារថាខ្មែរអាចធ្វើបាននូវអ្វីដែលគេមិននឹកស្មាន គឺដូចជាលោកកំពុងបង្កើតគម្រោងដាំដុះចម្ការជាទ្រង់ទ្រាយធំៗ ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសកសិកម្មប្រកួតប្រជែងនាថ្ងៃអនាគតនាៈេលនេះដែរ។ លោកថា “ពិតជារំភើប និងមានមោទនៈចំពោះយុវជន ហុង ភារិន ដែលមានអាយុត្រឹមតែ២២ឆ្នាំ កំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ជ័យ ភូមិ ប្រទេសថៃ ដែលមានសមត្ថភាពចងចាំ ពិសេស ក្នុងកម្មវិធី “Super100” របស់ទូរទស្សន៍។ ដើម្បីជាការលើកទឹកចិត្តដល់ប្អូន ហុង ភារិន ខ្ញុំសូមចូលរួមជួយជាថវិកា ១៥០០ដុល្លារ សម្រាប់ជួយសម្រួលដល់ការសិក្សារបស់ប្អូនបន្តទៅទៀត”។លោកស្នើឲ្យ ហុង ភារិន ទាក់ទងមកលោកតាមតាមរយៈfacebook page (ហង្ស ព្រីន្សយ៉ា VRM) ឬ តាមរយៈលេខ 093721111 ដើម្បីទទួលយកថវិកា១៥០០ដុល្លារ។

LEAVE A REPLY

Please enter your comment!
Please enter your name here