រំខានដោយភ្លៀង តែការប្រកួតមិត្តភាពតារាខ្មែរថៃ បញ្ចប់ដោយជោគជ័យ

0

ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ដែលផ្តួចផ្តើមឡើងដោយ សម្តេចព្រះអគ្គ មហាសង្ឃរាជាធិបតី កិតិ្តឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រ កម្ពុជា គណៈមហានិកាយ ក្រោមការសហការរៀបចំដោយក្រុមហ៊ុនចំនួន៣ គឺ ក្រុមហ៊ុន អអេហ្វ៣ វើលដ៏ កម្ពុជា (RF3 World Cambodia Co.,Ltd) ក្រុមហ៊ុន មហាហង្ស (Phalitakam Mohahang Co.,Ltd and Mohahang Production) និង ក្រុមហ៊ុនអលដេតវ័ន ខូអិលធីឌី (All That Once Co.Ltd) កាលពីថ្ងៃទី២៩ សីហា ឆ្នាំ២០១៩ ត្រូវបានបញ្ចប់យ៉ាងជោគជ័យក្នុងលទ្ធផលកម្ពុជាឈ្នះថៃ៥ទល់នឹង៤។ នៅមិនទាន់ដឹងថាការប្រកួតមួយនេះ ទទួលបានកញ្ចប់មូលនិធិពីការបរិច្ចាគ និងលក់សំបុត្រប៉ុន្មាននៅឡើយទេ ដើម្បីគន្ធបុប្ផា។

លោក អុិន សុភិន ប្រធានក្រុមបាល់ទាត់មហាហង្ស និងជាអ្នករៀបចំព្រឹត្តិការណ៍មួយរួប បានលើកឡើងថា ក្នុងចំណោមអ្នកចូលប្រកួតក្នុងក្រុម Cambodia Super Stars ជាមួយក្រុមថៃកាលពីយប់ថ្ងៃទី២៩ សីហា មិនមានសមាសភាពណាក្រៅពីតារាសិល្បៈ និង បុគ្គលិកពេញសិទ្ធិរបស់មហាហង្សនោះទេ។ លោកបន្តថា ក្រុមតារាកម្ពុជា រួមគ្នាលេងបានល្អយ៉ាងខ្លាំង ដោយបានសង្គ្រប់លើក្រុមថៃតាំងពីនាទីទី១០ ហើយបញ្ចប់លទ្ធផលដោយចំនួនគ្រាប់បាល់ ៥ទល់នឹង៤។ ជលោកក៍បានបង្ហាញឲ្យឃើញពីមោទនភាពផងដែរ ដែលក្រុមមហាហង្ស អាចទប់ជាមួយក្រុមអាជីពបឹងកេត ក្នយងលទ្ធផល៣ទល់នឹង២បាន។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាពរវាងតារាខ្មែរនិងតារាថៃនេះ គឺដើម្បីប្រមូលថវិកាមូលនិធិ ដែលរកបានពីការលក់សំបុត្រ និង ការឧបត្ថម្ភ បន្ទាប់ពីកាត់ចំណាយកម្មវិធីរួច ប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា។ កម្មវិធីនេះ បើទោះជារំខានដោយភ្លៀង ប៉ុន្តែនៅយប់បន្តិចនៅតែមានមនុស្សទស្សនាកកកុញ ខណៈតារាសិល្បៈ ក៍បង្ហាញខ្លួនយ៉ាងកុះករដល់ចប់ ជាពិសេសសិល្បករសិល្បការិនីរបស់គ្រួសារតារាកម្ពុជា ដែលត្រូវបានជ្រើសជាអ្នកនាំមុខក្បួនដង្ហែរកីឡាករ និង ជួយទទួលភ្ញៀវនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here