បេក្ខភាព​ ​Mister​ ​Tourism​ ​ហុី ប៊ុន្ថា​ ​រំពឹង​ឈ្នះ​ឈុត​តំណាង​ជាតិ​ ​

0

ការចេញដំណើរពីប្រទេសកម្ពុជាដើម្បីចេញទៅប្រកួតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍ Mister Tourism and Culture Universe 2019 លោក ហុី ប៑ុន្ថាបានបង្ហាញពីការរំពឹងទុកយ៉ាងខ្លាំង ថាខ្លួននឹងឈ្នះពានមួយត្រលប់មកវិញ ជាពិសេសគឺពានអ្នកគ្រងឈុតតំណាងជាតិលេចធ្លោ។ យ៉ាងណាមិញលោកក៏បានត្រៀមចិត្តផងដែរ ប្រសិនបើការប្រកួតរបស់លោក មិនទទួលពានណាមួយត្រលប់មកវិញ។

ការប្រកួតនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ២២ខែសីហា នេះ ដោយលោកបានយកឈុតរាជបុត្រនាគរាជដែលច្នៃយ៉ាងផ្ចិតផ្ចង់ពីអ្នកច្នៃម៉ូដខ្មែរអស់ទឹកប្រាក់ប្រមាណ ៦ពាន់ដុល្លារ យកទៅប្រកួត។ លោក ហ៊ី ប៊ុន្ថា បានបង្ហាញពីអារម្មណ៍សប្បាយរីករាយនៅពេលលោកមានសំណាងបានគ្រងឈុតនេះ ដោយលោកបញ្ជាក់ថាមានសង្ឃឹមមិនក្រោម៨០ភាគរយ សម្រាប់ការទទួលពាននោះផង។ ការប្រកួតនេះ មានទាំងបេក្ខជន និងបេក្ខនារី មកពីប្រទេសផ្សេងៗរហូតដល់ជាង៣០ នៅជុំវិញពិភពលោកចូលរួមប្រកួតប្រជែង។ ហេតុផលដែលលោកជឿជាក់ គឺដោយសារឈុតនាគរាជដែលបានច្នៃឡើង ជាឈុតដែលរចនាបថបែបខ្មែរ ហើយមានម៉ូដម៉ាយស្រស់ស្អាត ដែលស័ក្តសមនឹងដងខ្លួនរបស់លោកផង។ លោករំពឹងបែបនេះ គឺបន្ទាប់ពីបេក្ខជនដែលធ្លាប់ចេញទៅប្រកួតកាលពីឆ្នាំមុនៗ ក៏ធ្លាប់ឈ្នះពានឈុតតំណាងជាតិស្អាតធ្វើអោយពិភពលោកកាន់តែស្គាល់ពីកម្ពុជា។ លោកថាឈុតតំណាងជាតិឆ្នាំនេះ ស្រស់ស្អាតជាងមុន រចនាបថល្អជាងមុន ទើបលោកហ៑ានរំពឹង។

អតីត Frshie រូបនេះបន្តថា ក្រៅតែពីបង្ហាញឈុតសំលៀកបំពាក់នាគរាជច្នៃដោយកូនខ្មែរ ក៏ត្រៀមបង្ហាញសិល្បៈក្បាច់គុនល្បុក្កតោរបស់ខ្មែរទៅបង្ហាញព្រឹត្តិការណ៍នេះផងដែរ បន្ទាប់ពីបានចំណាយពេល១ខែកន្លះហ្វឹកហាត់។
លោកស្នើឱ្យទស្សនិកជនជួយចូលរួមបោះឆ្នោតអោយខ្លួនក្នុងព្រឹត្តិការណ៍នេះផងដែរ ដើម្បីអោយលោកមានសង្ឃឹមដណ្ដើមពានប្រជាប្រិយភាពមួយទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here