ឈួន សុវណ្ណឆៃ ឡើងយន្តហោះ ទៅអាមេរិក ដោយសារហេតុផល២

0

កាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០១៩ តារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ បានដឹកដៃកូនប្រុសពៅឡើងទៅអាមេរិក យ៉ាងព្រងើយដោយសារតែហេតុផល២។ អ្នកនាងទៅកាន់ប្រទេសនោះរយៈពេលខ្លីប៉ុណ្ណោះ ព្រោះតែមានការងារច្រើនត្រូវមើលខុសត្រូវ។

អ្នកនាង ឈួន សុវណ្ណឆៃ និយាយថា អ្នកនាងឡើងយន្តហោះទៅកាន់សហរដ្ឋអាមេរិក គឺដើម្បីទៅយកកូនប្រុសស្រីច្បង២នាក់ ដែលបានទៅលេងមីងមានៅក្នុងប្រទេសនោះឲ្យត្រលប់មកវិញ។ អ្នកនាងសម្រេចចិត្តដឹកដៃកូនប្រុសពៅ ឲ្យទៅជាមួយផង ដោយសារតែចង់កូនពៅរបស់អ្នកនាងទើបតែប្រលងជាប់នៅសាលាភាសាបរទេស ហើយត្រូវតែលើកទឹកចិត្តដោយនាំដើរកម្សាន្ត។ អ្នកនាងទៅសហរដ្ឋអាមេរិកតែ២សប្ដាហ៍ប៉ុណ្ណោះ ដោយគ្រោងត្រលប់មកវិញនៅថ្ងៃទី៤ កញ្ញា។ អ្នកនាងថា ដំណើរទៅអាមេរិកលើកនេះ មិនមែនទៅសម្ដែងទេ ហើយក៍មិនមែនដើម្បីកម្សាន្តនោះដែរ ប៉ុន្តែគឺដោយសារតែចង់យកកូនប្រុសអោយទៅស្គាល់អាមេរិកជាកាដូដែលកូនរៀនពូកែនិងចង់ទៅទទួលកូនៗ២នាក់ដែលបានទៅលេងមាមីងនៅទីនោះមុនឲ្យត្រលប់មកវិញផង ទើបអ្នកនាងសុខចិត្តខាតបង់ការងារ និងចំណាយប្រាក់កាស់។

អ្នកនាង ឈួន សុវណ្ណឆៃ បញ្ជាក់ថា អ្នកនាងសប្បាយចិត្តដែលបានកូន៣នាក់សុទ្ធតែរៀនពូកែ ទើបអ្នកនាងចំណាយកាដូធំអោយក្មេងទាំង៣ ដើរកម្សាន្តដល់អាមេរិក ហើយអ្នកនាងក៏ចំណាយពេលឡើងទៅយកដោយខ្លួនផ្ទាល់ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here